កម្សាន្ត ៖ បើនិយាយពីតារាសម្តែងនិងជាពិធីការិនីស្រីដ៏ល្បីឈ្មោះប្រចាំស្រុកខ្មែរកញ្ញា ហុិន ចាន់នីរ័ត្ន ប្រាកដជាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់កញ្ញាជាមិនខាន ព្រោះតារាស្រីរូបនេះបានចេញប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈជាច្រើនមកហើយ កញ្ញាមានទាំងសមត្ថភាពនិងទេពកោសល្យពិតៗ រួមទាំងសម្រស់ដ៏សែនស្រស់ស្អាតពីធម្មជាតិទៀតផង ។
យ៉ាងណាមិញបើងាកមើលម្រស់របស់តារាស្រីដ៏ល្បីឈ្មោះរូបនេះវិញគឺពិតជាស្អាតមិនធម្មតានោះទេ ណាមួយពេលនេះកញ្ញាបានប្តូរស្ទាយ៍ម៉ូតសក់ថ្មីផងទើបមើលទៅកាន់តែស្អាតប្លែកភ្នែកមែនទែន ទៅណាមកណាគឺតែងតែមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជនផងដែរ ។
ដោយឡែកថ្មីៗនេះ កញ្ញា ហុិន ចាន់នីរ័ត្ន បានបង្ហោះរូបថតជាច្រើនជាមួយនិងពិធីករប្រុសលោក ជា វណ្ណរិទ្ធ នៅក្នុងឈុតពណ៍ទឹកប្រាក់មើលទៅពិតជាស្អាតប្លែកទាំងពីរនាក់តែម្តង តាមរយៈឈុតមួយនេះទទួលបានការសរសើរពីសំណាក់ទស្សនិកជនព្រោងព្រៀតផងដែរ ៕














