ណាគេលេងអញ្ចឹងហេ អាយដល ! បាទពិតណាស់ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានខែមុនតារាចម្រៀងស្រីដ៏ល្បីឈ្មោះ ពេជ្រ សោភា បានប្រកាសចែកផ្លូវគ្នាជាមួយនិងគូស្នេហ៍របស់នាងគឺតារាសម្តែងប្រុសលោក ឆឹម សក្កដា អ្នកទាំងពីបានចំណាយពេលរាប់ឆ្នាំដើម្បីសាងស្នេហាមួយនេះជាមួយគ្នា ដល់ចុងក្រោយមកត្រូវបែកគ្នាងាយៗបែបនេះធ្វើឲ្យហ្វេនមិនអស់ចិត្តឡើយ ។
ដោយឡែកមួយរយៈចុងក្រោយមកនេះឃើញថា ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យយ៉ាងខ្លាំងបន្ទាប់ពីនាងតែងតែរំលឹករឿងចាស់ជាមួយ ឆឹម សក្កដា ជារឿយនៅលើបណ្តាញសង្គម ក្រោយឃើញបែបនេះហើយធ្វើឲ្យអ្នកគាំទ្រកាន់តែតែមិនអស់ចិត្ត ព្រោះកាន់តែចង់ដឹងថា តើអ្នកទាំងពីរបែកគ្នាមែនទែនឬក៏លេងសើចដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។
ជាក់ស្តែងនៅកាលពីម្សិលមិញនេះ ត្រូវជាថ្ងៃរៀបមង្គលការក្មួយប្រុសរបស់ ពេជ្រ សោភា ស្រាប់តែគេប្រទះឃើញវត្តមានរបស់លោក ឆឹម សក្កដា នៅក្នុងកម្មពិធីនោះដែរ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងឃើញ តារាចម្រៀង ពេជ្រ សោភា អោបដៃ ឆឹម សក្កដា យ៉ាងណែន និងបង្ហាញភាពផ្អែមល្ហែមដាក់គ្នាថែមទៀតផង ធ្វើឲ្យហ្វេនៗគិតថា អ្នកប្រហែលជាត្រូវគ្នាវិញហើយ មិនស្រួលអាចនិងមានតំណឹងល្អឆាប់ៗនៅក្នុងពេលខាងមុខក៏ថាបាន ៕






