ភ្ញាក់ផ្អើល ! សឹងមិនជឿថា កញ្ញា សុភ័ក្រ កុសុម៉ា កាលពីមុនធាត់ខ្លាំងដល់ថ្នាក់ហ្នឹងសោះ ក្រោយនាងទម្លាយរូបថតប៉ុន្មានសន្លឹកនេះ…
-

ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា បានធ្វើឲ្យហ្វេននិងទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីរូបនាងបានបង្ហោះរូបថតកាលនាងស្ថិតនៅក្នុងរូបរាងធាត់ជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផេករបស់នាងហើយការបង្ហោះរូបថតទាំងអស់នេះ ត្រូវបានប្រទះឃើញនៅមុននេះបន្តិច ។ 

យ៉ាងណាមិញមិនត្រឹមតែបង្ហោះរូបថតប៉ុន្មានសន្លឹកនេះទេ កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានភ្ជាប់មកជាមួយនិងការចែករំលែកពីការសម្រកទម្ងន់ ដែលរូបនាងបានធ្វើជោគជ័យកាលពីកន្លងមកបែបនេះថា ៖ «មានបងប្អូនជាច្រើនតែងសួររឿងការសម្រក់គីឡូរបស់ខ្ញុំ ពីគីឡូ ៦០គីឡូ ចុះសល់ ៥០គីឡូ។ បងប្អូនមានដឹងអត់ពីមុនចេញទៅណាខ្ញុំត្រូវរកខោអាវណាដែលរលុងៗ ហើយខ្មាស់គេណាស់មិនសូវចង់ចេញក្រៅទេព្រោះរកខោអាវម្តងៗវាពិបាក តែថ្ងៃមួយខ្ញុំខឹងគេមើលងាយខ្ញុំហើយក៍ខឹងខ្លួនឯង រួចហើយខ្ញុំក៍សំរេចចិត្តហាត់ប្រាណតមអាហារ

ដោយសារការព្យាយាមរបស់ខ្ញុំទើបអាចអោយខ្ញុំបានរូបរាងបែបនេះ បើទោះជាវាមិនទាន់ដល់គោលដៅរបស់ខ្ញុំតែខ្ញុំក៍សប្បាយចិត្តចំពោះរូបរាងខ្ញុំពេលនេះ ខ្ញុំមិនមែនជាអ្នកឯកទេសអីទេ គ្រាន់តែវីធីបែបនេះខ្ញុំឃើញផល ក៍ចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាហើយសូមជំរាបបងប្អូនខ្ញុំធាត់នេះគឺដោយសារគោឡើងភ្នំនិងឆាក្តៅ ជឿខ្ញុំគ្មានអីខ្លាំងជាងការតាំងចិត្តនោះទេ មនុស្សចូលចិត្តហូបច្រើនគឺខ្ញុំ តែខ្ញុំនៅតែតស៊ូបាន ចឹងអ្នកក៍ដូចគ្នា តែកុំភ្លេចណាហាត់ប្រាណហើយត្រូវ: 1. តមអាហារ 2. ខ្លាញ់ 3. សាច់ជ្រូក 4. របស់ផ្អែម 5. ទឹកកក 6.បាយល្ងាច »៕