ពិតជារឿងមួយដែលគួរឲ្យសោកស្តាយខ្លាំងណាស់នៅកាលពីពេលថ្មីៗនេះ កញ្ញា ប៉ុន សុរ៉ាវត្តី ដែលត្រូវតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួត Miss Planet International ឆ្នាំ 2022 នេះនៅប្រទេស Ugandaខាងមុខនេះ បានធ្វើការប្រកាសដកខ្លួនពីការប្រគួតមួយនេះ ។


យ៉ាងណាមិញនេះបើយោងតាមការរៀបរាប់របស់កញ្ញា ប៉ុន សុរ៉ាវត្តី នៅលើបណ្តាញសង្គមបានរៀបរាប់ដូច្នេះថា ៖« ជម្រាបសួរប្រជាជនកម្ពុជាទាំងអស់គ្នានាងខ្ញុំឈ្មោះ ប៉ុន សុរ៉ាវត្តី ដែលត្រូវតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួត Miss Planet International ឆ្នាំ 2022 នេះនៅប្រទេស Uganda ខាងមុខនេះ នាងខ្ញុំសូមជម្រាបថា នាងខ្ញុំសូមបោះបង់ចោលការប្រកួតនេះ ដោយមូលហេតុជាច្រើន ដូចជាមានការផ្ទុះនូវមេរោគអេបូឡា ដោយមានការបារម្មណ៍ពីបងប្អូន និងបណ្ដាអ្នកគាំទ្រផង ហើយបញ្ហានោះគឺនាងខ្ញុំពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការរ៉ាប់រងនូវក្នុងការចំណាយទាំងអស់ ក្នុងការប្រកួតនេះទេ។


តែយ៉ាងសូមអរគុណដល់បណ្តាអ្នកគាំទ្រ នាងខ្ញុំទាំងអស់ ក៏ដូចជាកម្មវិធី Miss Planet International សូមបន្តគាំទ្រដល់កម្មវិធីមួយនេះបន្តទៀត ព្រោះថាវាជាស្នាដៃបង្កើត និងបំផុសគំនិតឡើងដោយកូនខ្មែរយើង ។


សូមគោរពអរគុណ និងអរគុណដល់ប្រជាជនកម្ពុជាទាំងអស់គ្នា សូមបន្តគាំទ្រនាងខ្ញុំបន្តទៀត និងខ្ញុំនិងមានអ្វីថ្មីសម្រាប់បងប្អូនទាំងអស់គ្នានាពេលខាងមុខនេះផងដែរ »៕


