ដូចដែលប្រិយមិត្តបានដឹងហើយថានៅកាលពីវេលាម៉ោង 1រំលងអាធ្រាត្រឈានចូលថ្ងៃទី02 ខែវិច្ឆិកា ឆ្នាំ 2022 កន្លងទៅនេះ អតីតតារាចម្រៀងRockនិងត្រូវបានគេចាត់ទុកថាជាកំពូលអ្នកលក់Online និងជាមេតុងទីនដ៏ល្បីឈ្មោះនៅក្នុងស្រុកខ្មែរគឺ អ្នកនាង ម៉ូលីកា បានបានជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវបំបែកជាបួន ស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យ៉ាងណាមិញចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបណ្តាលមកពី អ្នកនាង ម៉ូលីកា បើករថយន្ត BMW របស់ខ្លួននៅក្នុងល្បឿនលឿន ហើយបំពានភ្លើងស្តុបទើបជ្រុលទៅប៉ះជាមួយម៉ូតូមួយគ្រឿង បន្ទាប់ក៏ជ្រុលទៅបុករថយន្ត ម៉ាកហាយលែនឌ័រ មួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរចារណ៍ហើយ ម៉ូលីកា បានបង្ហោះសារនៅលើហ្វេសប៊ុកផេករបស់នាងដូច្នេះថា ៖« ទឹកដោះម៉ែថ្លៃ 1លានសំណាង » ។ បន្ទាប់ពីនាងមិនមានបញ្ហាអ្វីនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះក៏ពិតមែនតែអ្នកលក់អនឡាញដ៏ល្បីឈ្មោះរូបនេះត្រូវបានមហាជនជាច្រើនធ្វើការរិះគន់យ៉ាងខ្លាំង ព្រោះនាងបានបើកបរមិនគោរពច្បាប់ចរាចរណ៍ ហើយហាមអ្នកកាសែតមិនឲ្យធ្វើការផ្សាយព័ត៍មានរបស់នាងថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះ ម៉ូលីកា ថែមទាំងបានបោះពាក្យសម្តីនៅកន្លែងកើតហេតុដូច្នេះថា អ្នកសារព័ត៍មានណាហ៊ាន Live វិដេអូគ្រោះថ្នាក់ចរាចរណ៍នេះនាងនិងប្តឹង ៕
















