កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានដឹងហើយថាពេលនេះចម្រៀងរ៉េប ឌឺដងគ្នានៅក្នុងប្រទេសកម្ពុជាកំពុងតែផ្ទុះកក្រើកជាថ្មីរវាង តារារ៉េបជួរមុខលោក វណ្ណដា ជាមួយនិងលោក ជី ដេវីត បន្ទាប់ពីមានរឿងមួយនេះបានខកខានអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ដោយឡែកបើយើងក្រឡេកមកមើលកំពូលតារាចម្រៀងលោក ព្រាវ សុវត្ថិ ដែលជារាមច្បងវិញក៏មិនធម្មតាដែរនៅមុននេះបន្តិចលោក ព្រាប សុវត្ថិ បានចេញបទថ្មីមួយបទដែលមានចំណងជើងថា The Legend ស្តាប់ហើយព្រឺរោមណាស់ ព្រោះថាមួយបទនេះទាំងអត្ថន័យ និងការរ៉េបគឺថា លោក ព្រាប សុវត្ថិ ធ្វើបានយ៉ាងល្អ ដឹងតែផ្ទុះកក្រើកទៀតហើយ ។
យ៉ាងណាមិញក្រោយលោក ព្រាប សុវត្ថិ ចេញមួយបទនេះនៅក្នុងស្ថានភាពកំពុងតែមានកម្តៅធ្វើឲ្យទស្សនិជនជាច្រើនលាន់មាត់ភ្ញាក់ផ្អើលគ្រប់គ្នា និងកាន់តែមានការស្ងើចសរសើរយ៉ាងខ្លាំងទៅដល់សមត្ថភាពរបស់កំពូលតារាប្រុសលំដាប់ប្រទេសរូបនេះផងដែរ ៕



