ហ្វេសប៊ុក ៖ ប្រិយមិត្តពិតជាបានដឹងហើយថា វង្ស ណយ គឺកីឡាករប្រដាល់មួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងវិស័យគុណខ្មែរ ហើយលោកធ្លាប់ផ្តួលដៃគូប្រគួតឲ្យសន្លប់នៅលើសង្វៀនអស់ជាច្រើននាក់ផងដែរ ដោយសារតែកែងដ៏មុតស្រួចរបស់លោក ។
យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅថ្មីៗនេះគេបានឃើញកីឡាកររូបនេះបានធ្វើការប្រគួតនៅក្រៅឆាកជាមួយនិងបុរសម្នាក់ពេលលោកធ្វើដំណើរតាមផ្លូវ។ តាមរយៈវិដេអូមួយឃ្លីបយ៉ាងខ្លីដែលគេលួចថតបានឃើញ ម្ចាស់ម៉ូតូបានធ្វើសកម្មភាពវាយទៅលើរូបលោកមុន ដូច្នេះហើយទើបលោកបានធ្វើការតដៃដោយប្រើក្បាច់ប្រដាល់ វាយឲ្យដៃគូម្ខាងទៀតដួលនិងដី ។
បន្ទាប់ពីត្រូវ កីឡាករ វង្ស ណយ វាយហើយស្រាប់តែម្ចាស់ម៉ូតូបាត់មាត់ឈឹងហើយបានត្រឹមឡើងជិះម៉ូតូចេញពីកន្លែងកើតហេតុទាំងក្នុងខ្លួនមានអារម្មណ៍ចុកឆ្អល់ក្រោយ វង្ស ណយ ដាក់ប៉ុន្មានជង្គង់ ៕
ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖



