កម្សាន្ត ៖ គួរឲ្យមានការភ្ញាក់ផ្អើលមែន ថ្មីៗនេះតារាចម្រៀង អ្នកនាង សូដា នីតា បានប្រកាសលើកលែងបំណុលទៅដល់តារាសម្តែង សឿ សុធារ៉ា ក្នុងទឹកប្រាក់រាប់មុឺនដុល្លារ ដោយសារតែឃើញស្ថានភាពរបស់តារាសម្តែង សឿ សុធារ៉ា លំបាកខ្លាំងពេកហើយណាមួយម្តាយនាងទើបតែចែកឋានផងនោះ ទើបធ្វើឲ្យអ្នកនាង សូដា នីតា មានចិត្តអាណិត សឿ សុធារ៉ា ជាខ្លាំង ។
យ៉ាងណាមិញនេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀស្រី អ្នកនាង សូដា នីតា បានរៀបរាប់ដូច្នេះថា ៖ «នាងខ្ញុំ សូ ដានីតា សូមប្រកាស លើកលែងបំណុលដែលប្អូន សឿរ សុធារ៉ា ជំពាក់លុយចំនួន ជិត 5មុឺនដុល្លារ កន្លងមក ដែលកំឡុងកាល ខែ07/ឆ្នាំ2021 ប្អូន Sapoun Darapemean សឿរសុរ៉ា បានលេងនឹងដេញលេងតុងទិនជាមួយនាងខ្ញុំជាច្រើនខ្សែរ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ !
ដោយ១រយៈពេលនេះ នាងខ្ញុំបានឃើញ ប្អូនធារ៉ា ពិបាកខ្លាំង នឹង មានទុក្ខជាទង្ងន់ដោយម្តាយរបស់ប្អូនស្រីទទួលរមណៈភាព ឃើញសភាពប្អូនពិបាកខ្លាំងសូម្បីតែប្រាក់ធ្វើបុណ្យម្តាយក៏គ្មាន ហេតុដូច្នេះនាងខ្ញុំសូមប្រកាស លើកលែង បំណុលចំនួនខាងលើចោលទាំងអស់ នឹង ចូលរួមបច្ច័យបុណ្យ7ថ្ងៃសពម្តាយរបស់ប្អូន សឿរ សុធារ៉ា ចំនួន50$ តាមរយះលោក កៅ សីហា បងសូមចូលរួមរំលែកទុក្ខប្អូនស្រីពីចំងាយផង » ។
បន្ទាប់ពីបានឃើញតារាចម្រៀង សូដា នីតា ប្រកាសលើកលែងបំណុលដល់តារាសម្តែង សឿ សុធារ៉ា ដែលកំពុងតែធ្លាក់ខ្លួន ធ្វើឲ្យប្រិយមិត្តជាច្រើមានការរំភើបចិត្តជំនួស តារាសម្តែង សឿ សុធារ៉ា ជាខ្លាំង និងបានអរគុណដល់ទឹកចិត្ត សូដា នីតា ដែលចេះយកយល់និងជួយដល់មនុស្សដែលគ្មានទីពឹងដូចជាអ្នកនាង សឿ សុធារ៉ា ពេលនេះអីចឹង ៕






