ភ្នំពេញ ៖ អតីតតារាចម្រៀងRockនិងត្រូវបានគេចាត់ទុកថាជាកំពូលអ្នកលក់Online នៅស្រុកខ្មែរអ្នកនាង ម៉ូលីកា ត្រូវបានគេប្រទះឃើញថា បានជួបគ្រោះថ្នាក់ចរាចរណ៍នៅកាលពីវេលាម៉ោង 1រំលងអាធ្រាត្រឈានចូលថ្ងៃទី02 ខែវិច្ឆិកា ឆ្នាំ 2022 ត្រង់ចំណុចផ្លូវបំបែកជាបួន ស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យ៉ាងណាមិញមុនពេលកើតហេតុគេបានប្រទះឃើញថា អ្នកនាង ម៉ូលីកា បើករថយន្ត BMW ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនបំពានភ្លើងស្តុប បុកប៉ះម៉ូតូមួយគ្រឿង រួចក៏ជ្រុលទៅបុករថយន្ត ហាយលែនឌ័រ មួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ពាក់ព័ន្ទទៅនិងករណីខាងលើនេះដែរ បានឃើញរថយន្តរបស់អ្នកនាង ម៉ូលីកា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកថ្ពាល់ជំហៀងខាងឆ្វេងនៃរថយន្ត ហើយពងសុវត្ថិភាពនៅក្នុងរថយន្តក៏បានផ្ទុះផងដែរ ចំណែកអ្នកនាង ម៉ូលីកា គឺមិនមានបញ្ហាអ្វីឡើយ។
សូមរំលឹកផងដែរថានៅកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកជំនួញOnlineដ៏ល្បីឈ្មោះរូបនេះបានទិញរថយន្ដម៉ាកBMW នេះក្នុងតម្លៃ៨ម៉ឺនដុល្លារ ៕








