ច្រើនឆ្នាំកន្លងមកនេះ ពិធីការនីរូបស្រស់ កញ្ញា ហេង កែវនីតា គឺជាតារាសម្តែងនិងជាពិធីការនីម្នាក់ដែលមានឈ្មោះបោះសម្លេងខ្លាំងនៅលើវិថីសិល្បៈ មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្នតារាស្រីរូបនេះកំពុងតែក្តោបការងារធំៗជាច្រើននៅក្នុងដៃផងដែរដូចជា ការងារប្រចាំឲ្យស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីធំៗរបស់ក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀត។
ដោយឡែកបើយើងក្រឡេកមកមើលសម្រស់របស់តារាស្រីរូបនេះ ក៏ស្រស់ស្អាតមិនធម្មតាដែរ មិនត្រឹមតែជាតារាស្រីដែលមានទេពកោសល្យ និងសមត្ថភាពនោះទេ ហេង កែវនីតា តែងតែធ្វើឱ្យមហាជនលាន់មាត់សរសើរខ្លាំងពីរូបសម្រស់របស់នាង និងការចូលចិត្តលេងស្ទាយ៍សិចសុី បង្អួតរូបរាងនិងសម្រស់ផូរផង់ ដែលធ្វើឲ្យយើងមើលទៅនាងប្រៀបទៅនឹងក្មេងស្រីទើបពេញវ័យអ៊ីចឹង។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ តារាស្រីដ៏ល្បីឈ្មោះរូបនេះបានបង្ហោះរូបថតបង្អួតសម្រស់ជាច្រើនសន្លឹក មើលទៅពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំងមែនទែនហើយរូបថតរបស់នាង បង្ហោះមិនប៉ុន្មានម៉ោងផងឃើញថា អ្នកគាំទ្រលើបណ្ដាញសង្គមធ្វើការចែករំលែក និងលាន់មាត់សរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់នោះទេ ៕

















