កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានដឹងហើយថានៅកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ លោក ជីង ចក់ ត្រូវបានប្រពន្ធយកទូរស័ព្ទគប់បែកចិញ្ចេីមខាងឆ្វេង ហូរឈាម ផ្អេីលដល់សន្តិសុខចុះសួរនាំ នៅចំណតឡានផ្សារទំនេីបមួយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យ៉ាងណាមិញក្រោយឃើញ ជីងចក់ ផ្ទុះរឿងជាមួយប្រពន្ធជាថ្មីស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានលាន់មាត់បែបនេះទៅកាន់ ជីង ចក់ ថា ៖ « បែកក្បាលចឹងហេីយ មកអួតគេឯងអោយដឹងទៀត អត់ចេះខ្មាស់គេទេអី ?បានអ្នកមេីលគេមិនជួយអាណិតអី ជួយជេរថែមទៀង សមមុខហើយក្មួយម៉ានគរគេជួយអាណិតដោយទាំងអ៊ុំទៀតមានរឿងជាមួយអ្នកដ៏ទៃដោយសារក្មួយនេះគ្រាន់តែដេរ៥ ថ្នេរ បើនាងនេះដាក់មាហើយឆាប់ចប់ កុំឲ្យពិបាកដល់ញាតិតាមដានរឿងក្មួយ ពេលនោះខ្ញុំជូនពានរង្វាន់កោដ្ឋថ្មកែវពោធិសាត់ឲ្យអាស្អាតមួយ ហើយដាក់ចំណងជើងថាវិរ:បុរសសាច់កម្ម» ។
សូមរំលឹកផងដែរថាកាលពី ជីង ចក់ មានរឿងជាមួយប្រពន្ធលើកដំបូងក៏លោក ជំទាវ ហ៊ុន សុីណាត ចេញមុខជួយអាណិត ហើយសុខចិត្តមានបញ្ហាដោយសារតែលោក តែចុងក្រោយលោក ជីង ចក់ បានធ្វើឲ្យលោកជំទាវខកចិត្តយ៉ាងខ្លាំង ក្រោយលោកសុខចិត្ត រួមរស់ជាមួយប្រពន្ធវិញ ៕









