ភ្នំពេញ ៖ គូស្នេហ៍ថ្មីថ្មោងមួយគូទើបស្រឡាញ់គ្នាបាន ១០ថ្ងៃក៏ណាត់គ្នាជិះម៉ូតូដើរលេងស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១និង៤០ នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែមបញ្ជាក់ថា, ៖ សាច់ញាតិនិងក្រុមគ្រួសារបានមកទទួលយកសពរបស់នារីរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតហើយ ! ក្រោយជិះម៉ូតូដើរលេងជាមួយបុរសជាសង្សារទើបស្គាល់បាន ១០ ថ្ងៃ ។ ចេញដំណើរបានពាក់កណ្ដាលផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកទឹកកកក្រុមហ៊ុន EVA អុីវ៉ា បានបើកឆ្លងផ្លូបុកនិងកិន បណ្ដាលឱ្យនារីជាសង្សាស្លាប់។ចំណែកបុរសជាសង្សារងរបួសស្រាល។
ជនរងគ្រោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ក្នុងរបាយការណ៍ថាមានឈ្មោះអ្វីនៅឡើយទេ។ បច្ចុប្បន្នទាំងម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ រីឯអ្នកបើកបរ ត្រូវរត់គេចខ្លួន ៕




