បច្ចុប្បន្ននេះគេកត់សម្គាល់ឃើញថា តារាសម្តែងវ័យ កញ្ញា អ៊ួន វ៉ាន់វីតា ដែលជាតារាសម្តែងស្រីម្នាក់ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជន ក្រោយពេលបានទស្សនាខ្សែភាពយន្តភាគ ជាច្រើន ពិសេស គឺរឿងភាគ «ផ្កាថ្ម» កាលនោះ កុមារីរូបនេះ នៅតូចច្រឡឹង ពូកែសម្តែងណាស់។

បន្ទាប់ពីសម្តែងរឿងភាគផ្កាថ្ម មក តារាសម្តែង អ៊ួន វ៉ាន់វីតា កាន់តែត្រូវប៉ាន់ ថតសម្តែងក្នុងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសមត្ថភាពសម្តែងរបស់នាងតូចរូបនេះ ព្រោះ វ៉ាន់វីតា គឺជាតារាពូកែទឹកភ្នែក មិនចាញ់ តារារៀមច្បងឡើយ។
ក្រោយពេលបានឃើញពីសមត្ថភាពសម្តែងរបស់ វ៉ាន់វីតា មក ក៏មានម្ចាស់ផលិតកម្មនានា បានយកតួឯកស្រីរូបនេះ សម្តែងជាបន្តបន្ទាប់ ។ មកទល់នឹងពេលនេះ វ៉ាន់វីតា កាន់តែធំពេញរូបពេញរាង និងក្លាយជាតួឯកស្រីនៅក្នុងខ្សែភាពយន្តជាច្រើនទៀតផងដែរ។ បើនិយាយពីរូបសម្រស់របស់វ៉ាន់វីតា វិញ ពិតជាស្រស់ស្អាតប្លែកភ្លែកណាស់ ស ស្អាត មុខភ្លឺរលោង រាងក៏ស្អាត ឃើញហើយគួរឲ្យក្នាញ់ណាស់។
























