តារាសម្តែង Cham Nou ដែលគ្រប់គ្នាបានស្គាល់ថាជា គូស្នេហ៍ ពិធីការិនី ជីមមី តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រ ពេញចិត្ត និង ស្រឡាញ់អ្នកទាំងពីរនាក់យ៉ាងខ្លាំង ពេលដែលបានឃើញ គូស្នេហ៍មួយនេះ ពិតជាសាកសមគ្នាខ្លាំងណាស់។



ជាក់ស្តែងកាលពីពេលកន្លងទៅ លោក Cham Nou បានដឹកដៃ កញ្ញា ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ដោយបានជួបជាមួយគ្រួសារខាងប្រុស និងបានដើរលេងកម្សាន្តជុំគ្នាថែមទៀតផង ។ មើលទៅគ្រួសារខាងលោក Cham Nou ពិតជាស្រឡាញ់កញ្ញា ជីមមី ជាខ្លាំង។
ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោក Cham Nou បានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គម របស់ខ្លួន ដោយរូបភាពនោះ ដូចជាការថត pre-wedding ពិតជាស្រស់ស្អាត។ ជាមួយគ្នានោះ លោក Cham Nou បានបង្ហោះសារថា "មនុស្សស្រីដែលចំណាយពេលនៅជាមួយយើងកាន់តែយូរ , ជីវិតនាងគួរតែទទួលបាននូវអ្វីតបស្នងឲ្យកាន់តែច្រើន ។ ព្រោះអ្នកមិនបានដឹងទេថានាងបានលះប ង់អ្វីខ្លះដើម្បីចំណាយពេលវេលាជីវិតនៅជាមួយយើង ,
នាងគួរតែទទួលបាននូវអ្វីដែលល្អៗសម្រាប់ជីវិត , នាងគួរតែទទួលបាននូវស្នាមញញឹមឲ្យសាកសមនឹងអ្វីដែលនាងបានលះបង់មកកាន់យើង, នាងគួរតែទទួលបាននូវពាក្យសរសើរលើកទឹកចិត្ត, នាងគួរតែទទួលបាននូវបេះដូងស្មោះត្រង់របស់មនុស្សប្រុសដែលនាងស្រឡាញ់។, នាងគួរតែទទួលបាននៅជីវិតមួយដែលស្រណុកសុខស្រួល ទាំងផ្លូវកាយនិងផ្លូវចិត្ត ។ នាងគួរតែទទួលបានការផ្គត់ផ្គង់មួយយ៉ាងរឹងមាំទោះបីជានាងជាមនុស្សដែលអាចផ្គត់ផ្គង់ខ្លួនឯងបានហើយក៏ដោយ ។ នាងគួរតែទទួលបាននៅកាដូដែលនាងស្រមៃចង់បាន ក្នុងឱកាសពិសេស។ នាងគួរតែទទួលបាននូវកិត្តិយសនិងការឲ្យតម្លៃពីយើងឲ្យសាកសមទៅនឹងគ្រប់យ៉ាងដែលនាងបានលះបង់ដើម្បីយើង ។
លោកបានបន្ថែមទៀតថា ចុងក្រោយនាងគួរតែទទួលបាននូវការការពារពីមនុស្សប្រុសដែលនាងស្រឡាញ់ ។
ធ្វើជាមនុស្សប្រុសបើអ្នកមានអារម្មណ៍ថា ខ្មា ស់គេដែលប្រពន្ធខ្លួនឯងមិនស្អាត មិនល្អមិនឡូយដូចគេ , អ្នកគួរតែខ្មា ស់ខ្លួនឯងដែលគ្មានសមត្ថភាពអាចធ្វើឲ្យនាងអស្ចារ្យដូចស្រីដទៃបាន។ ជាមនុស្សប្រុសត្រូវធ្វើឲ្យមនុស្សស្រីនៅក្នុងរង្វង់ដៃរបស់ខ្លួនត្រូវបានគេច្រ ណែ ន , មិនមែនឲ្យនាងច្រ ណែ នគេដែលមកនៅជាមួយយើងជីវិតរបស់នាងគ្មានអ្វីប្រៀបបាននឹងគេនោះទេ។ បងអាចនឹងមិនមែនជាមនុស្សដែលអាចឲ្យអូនគ្រប់យ៉ាងដែលអូនត្រូវការ , តែបងនឹងឲ្យអូនគ្រប់យ៉ាងដែលបងមាន ។


























