តារាចម្រៀងវ័យក្មេង វីរៈ និច បានដឹកដៃស្វាមីក្រាបផ្ទឹម តាមប្រពៃណីខ្មែរកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ដោយមានសាច់ញាតិ បងប្អូន និង មិត្តភក្តិរួចអាជីព ជាច្រើនបានចូលរួម សម្តែងការត្រេកអរ សាទរ ខណៈដែលមហាជនជាច្រើន បាននិយាយថា ពិតជាគូដែលសាកសមណាស់។



តាំងពីចាប់ផ្តើមជីវិតគូរួមគ្នាមក គេសង្កេតឃើញថា ប្តីប្រពន្ធមួយគូនេះ ពិតជាស្រឡាញ់ ផ្អែមល្ហែម ដាក់គ្នាសម្បើមណាស់ ជាពិសេស គឺស្វាមី តារាចម្រៀងស្រី វីរៈ និច តែម្តង ពិតជាយកចិត្ត ទុកដាក់ ថ្នាក់ថ្នម មើលថែ ភរិយា មិនឲ្យដាច់ពីក្រសែភ្នែកទាល់តែសោះ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប្តីប្រពន្ធមួយគូនេះ បានដឹកដៃគ្នាទៅលេងសមុទ្រ ដើម្បីរឹតចំណងស្នេហ៍ឲ្យកាន់តែស្អិតរមួតថែមទៀត។ ពីមុនមកធ្លាប់តែឃើញ វីរៈ និច តែងតែលេបខាយពាក្យសម្តីទៅកាន់ស្វាមី និយាយយ៉ាងផ្អែមល្ហែម ដាក់គ្នា ដល់ពេលស្វាមី វិញ ក៏មិនឲ្យចា ញ់ ភរិយាដែល ក៏បានបង្ហោះសារ ថា "ពេលវេលាល្អ ពេលវេលាជាមួយប្រពន្ធ Virak Nich"៕




















