កម្សាន្ត ៖ ពិតណាស់បើនិយាយពីកំពូលតារាចម្រៀង សម្លេងផ្អែមអ្នកនាង មាស សុខសោភា ប្រាកដជាមានប្រិយមិត្តជាច្រើនបានស្គាល់ជាមិនខាន មាស សុខសោភា មិនត្រឹមតែជាតារាចម្រៀងដែលមានសម្លេងពិរោះ ផ្អែមស្រទន់និងពោពេញទៅដោយទឹកដមនោះទេ តារាស្រីរូបនេះថែមទាំងមានសម្រស់ ស្រស់ស្អាតថែមទៀតផង ។
យ៉ាងណាមិញនៅមុននេះបន្តិចឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងស្រីដ៏ល្បីឈ្មោះរូបនេះបានបង្ហោះរូបថតបង្អួតសម្រស់ប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់នាងផ្ទាល់ ។ ជាមួយគ្នានេះដែរមកលើកនេះឃើញថា សម្រស់របស់តារាស្រីរូបនេះកាន់តែស្រស់ស្អាត ជាមួយឈុតដ៏ស្រស់ស្អាតមួយអបមកជាមួយនិងគ្រឿងអលង្កាពេជ្រដ៏ភ្លឺចែងចាំងផងដែរនោះ ទើបមើលទៅសម្រស់របស់តារាចម្រៀងរូបនេះមានភាពលេចធ្លោខ្លាំងមែនទែន ។
ទន្ទឹមនិងនេះដែរបន្ទាប់ពីបានឃើញតារាចម្រៀងស្រីរូបនេះបង្ហាញខ្លួននៅក្នុងឈុតដ៏ស្រស់ស្អាតមួយនេះហើយមានហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថែមទាំងបានពោលពាក្យកោតសរសើរពីសម្រស់របស់ មាស សុខសោភា គ្រប់ៗគ្នាផងដែរ ៕






