ដូចដែលប្រិយមិត្តបានជ្រាបហើយថាពេលនេះតារាសម្តែង សឿ សុធារ៉ា កំពុងតែជួបទុក្ខធំ ក្រោយម្តាយរបស់អ្នកនាងបានទទួលមរណភាព ភាពកាលពីវេលាម៉ោង ១១ និង ៤១នាទី នៅក្នុងអាយុ ៧៩ ឆ្នាំ ដោយសារតែគាត់មានជំ ងឺ ទឹកនោមផ្អែម លើស ឈា ម ឡើងជាតិស្ករ បេះ ដូង ។
យ៉ាងណាមិញអ្វីដែលធ្វើឲ្យមហាជនកាន់តែមានអារម្មណ៍ថាខ្លោចចិត្តអាណិតតារាស្រីរូបនេះខ្លាំងនោះគឺ ស្របពេលដែលម្តាយបានទទួលមរណភាព អ្នកនាងមិនសល់អ្វីនៅក្នុងខ្លួនឡើយ សូម្បីតែថវិកាក៏មិនមានគ្រប់គ្រាន់ដើម្បីធ្វើបុណ្យសពឲ្យម្តាយឡើយ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ក្នុងនាមជាតារាសម្តែងដ៏ល្បីម្នាក់តែ សឿ សុធារ៉ា បែរជាជួបរឿងខ្វះខាតខ្លាំងបែបនេះទៅវិញ ។
ជាមួយគ្នានេះដែរ នៅមុននេះបន្តិចមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានឃើញតារាសម្តែងស្រីរូបនេះបានកោសក់របស់ខ្លួន ដើម្បីកាន់ទុក្ខដែលអ្នកម្តាយជាទីស្រឡាញ់របស់នាងបានទទួលមរណភាពយ៉ាងលឿនបែបនេះ ក្រោយឃើញបែបនេះហើយធ្វើឲ្យមហាជនជាច្រើនមានការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់តារាស្រីរូបនេះផងដែរ ៕




