មកដល់ពេលនេះ ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ លីម តិចម៉េង បន្តការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ សមត្ថភាពបង្ហាញនៅលើឆាក បានធ្វើឲ្យអ្នកគាំទ្រ រឹតតែស្រឡាញ់ពេញចិត្ត លើកំលោះតូច លីម តិចម៉េង លើសដើម។



ក្រោយពេលបញ្ចប់ការប្រឡងភ្លាម លីម តិចម៉េង មិនភ្លេចអ្នកមានគុណម្នាក់ ដែលបានជួយជ្រោមជ្រែងឲ្យលោកបានដើរលើវិថីមួយនេះ ហើយក៏បានយកពានទៅដល់ផ្ទះរបស់អ្នកមានគុណ ប្រាប់ទៅអ្នកមានគុណថា ខ្លួនធ្វើបានហើយ ។ លីម តិចម៉េង ធ្លាប់បានបង្ហោះសារថា "ចាំខ្ញុំបន្តិចណាបងតិចទៀតខ្ញុំនឹងទៅរកបងដល់ផ្ទះដើម្បីសម្តែងការអរគុណ ដ៏ធំធេងរបស់បង ReNo Chhim Phi Ruk គ្មានបងគ្មាន Room42 កន្លែងដែលផ្តល់បទពិសោធន៍ គ្រប់យ៉ាងក្នុងវិស័យសិល្បៈ គ្មានបងខ្ញុំមិនស្គាល់ពាក្យថាតស៊ូ គ្មានបងប្អូនគ្មានថ្ងៃនេះទេតែគួអោយ ស្តា យពេលនេះបែរជាគ្មាន វត្តមានបងនៅ មិនមែនបងប្អូនសាច់ញាតិទេ តែនៅក្នុងចិត្តប្អូន បងគឺជា បងប្រុសបង្កើតរបស់ប្អូនជារៀងរហូត"។
ចំពោះភាពជោគជ័យដ៏ធំធេងមួយនេះ បានមកក៏ដោយសារតែសមត្ថភាព ការតស៊ូ និងការជួយជម្រុញលើកទឹកចិត្តពីសំណាក់ បងប្អូន ទើបធ្វើឲ្យលីម តិចម៉េង មានថ្ងៃនេះ ។ បើងាកទៅមើលពីរូបសម្រស់ របស់លីម តិចម៉េង វិញ ពិតជាប្លែកភ្លែកខ្លាំងណាស់ សង្ហា និងមានភាពជឿជាក់កាន់តែខ្លាំងឡើង លើរូបសម្រស់ ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកក៏បានបង្ហោះរូបភាពមួយសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួន មើលទៅពិតជាសង្ហាប្លែកភ្នែក រហូតធ្វើឲ្យអ្នកគាំទ្រ មានការពេញចិត្តគ្រប់គ្នា ។ គ្រាន់តែបានឃើញអាយដល បង្ហោះរូបភាព ភ្លាមក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ ក្នុងនោះក៏មានពិធីការិនី ថន លក្ខិណា បានខមិនថា "ខ្លា ចហ្អាស idol"រួចក៏មានបង្អូនចូលខមិនតថា អត់មានគួរឲ្យខ្លា ចបន្តិចទេ ទៅជាគួរឲ្យស្រលាញ់វិញ គិតមិចលូវ, តែងខ្លួនកា ចមកដាក់ស្នេហ៍គេទៀតហេីយពូម៉េង, បងម៉េងកាន់តែកា ច, ឯងគិតអី គិតថាធ្វើចឹងប្រុសមែន កាន់តែដូចស្រី, មើលមួយភ្លេតស្មានស្រីស្អាតមកពីណា ការពិតស្រីម៉េងសោះ៕