តារាចម្រៀង សាពូន មីដាដា បង្ហោះសារចូលរួមរំលែកទុក្ខក្រោយអតីតម្តាយក្មេកបានទទួលមរណភាព នៅកាលពីយប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ។
សូមរំលឹកផងដែរថាតារាចម្រៀង សាពូន មីដាដា គឺជាអតីស្វាមីរបស់តារាសម្តែងស្រីដ៏ល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា អ្នកទាំងបានលែងលះគ្នាអស់រយៈពេលប្រហែលជាមួយឆ្នាំជាងហើយដោយបន្សល់ទុកកូនៗ២នាក់ ដែលជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ។
យ៉ាងណាមិញនៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២នេះគឺបានឃើញលោក សាពូន មីដាដា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកបែបនេះថា ៖ «សូមបច្ច័យកុសលកម្មដែលអ្នកម្តាយក្មេកបានសាងពីបុព្វជាតិ និងជាតិនេះនាំអ្នកម្តាយក្មេកចាប់បដិសន្ធិនៅទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ RIP» ។
ការបង្ហោះសារនេះក្រោយពេលម្តាតបង្កើតរបស់អតីតភរិយារបស់លោកបានទទួលមរណ ភាពកាលពីវេលាម៉ោង ១១ និង ៤១នាទី នៅក្នុងអាយុ ៧៩ ឆ្នាំ ដោយសារតែគាត់មានជំ ងឺ ទឹកនោមផ្អែម លើស ឈា ម ឡើងជាតិស្ករ បេះ ដូង ៕







