នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២២នេះ តារាសម្តែងស្រី អ្នកនាង សឿ សុធារ៉ា ជួបទុក្ខធំ ខណៈអ្នកម្តាយជាទីស្រឡាញ់ស្មើរនឹងជីវិត បានទទួលមរណៈ ភាព ក្នុងអាយុ៧៩ឆ្នាំ ។ អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ថា អ្នកម្តាយរបស់ខ្លួនគាត់មានជំ ងឺ ច្រើនឆ្នាំមកហើយ ហើយអ្នកនាង ខិតខំរកប្រាក់ដើម្បីមកមើលថែម្តាយ អស់ពីលទ្ធភាព។



នៅក្នុងពិធីបុណ្យស ព អ្នកម្តាយនោះផងដែរ លោក សាវិន ហ្វីលីព ក៏បានសួរទាក់ទងរឿងស្វាមីរបស់ អ្នកនាង សឿ សុធារ៉ា បន្តិច រឿងថា បែ ក បា ក់ គ្នានោះ តើដំបូងឡើយមានរឿងអ្វីកើតឡើង ហើយមកទល់នឹងពេលនេះ អ្នកទាំងពីរនាក់ បានបែ ក បា ក់ គ្នា ពិតមែនឬ យ៉ាងណា?
ជាមួយគ្នានោះ អ្នកនាង សឿ សុធារ៉ា ក៏បានប្រាប់ឲ្យដឹងថា តាមពិតទៅ តាំងពីរៀបការមក អ្នកនាង និងស្វាមី មិនដែលត្រូវគ្នាជាមួយលោក សាពូ មីដាដា ទេ តាំងពីអត់ទាន់មានកូន សឿ សុធារ៉ា សុំបែ ក ជាមួយស្វាមី ប៉ុន្តែស្វាមី ចេះតែសុំអង្វរ ហើយអ្នកនាង ក៏បានស្តាប់តាមលោកពុក អ្នកម្តាយ ហើយក៏យល់ពីលោកឪពុកក្មេកផងដែរ បន្ទាប់មកទៀតក៏បានកូន តែស្វាមីរបស់នាង នៅតែដើរលេងយប់ រហូតដល់អ្នកនាង លែ ងប្រកាន់ហើយហ្នឹង មានតែជួយជំរុញទឹកចិត្តគាត់ ។
ក្រោយមកទៀតអ្នកនាង ក៏ចង់លែ ង លះ គ្នាម្តងទៀត ព្រោះថាអស់និស្ស័យរស់នៅជាមួយគ្នាស្វាមី បន្ទាប់មកអ្នកនាង សឿ សុធារ៉ា ក៏បានសុំស្វាមីលែ ងលះគ្នាឲ្យដាច់ស្រេចទៅព្រោះថា បើយើងរស់នៅបែបនេះ អត់មានស៊េរីភាពទេ ម្យ៉ាងទៀត យើងអស់និស្ស័យស្រឡាញ់គ្នាហើយ ប៉ុន្តែមាននិស្ស័យរាប់អានគ្នា បើថានិស្ស័យជាប្តីប្រពន្ធ គឺអស់ហើយ។ ជាមួយគ្នានោះ លោក សាពូ មីដាដា ក៏ថា លែ ង ក៏លែ ងទៅ ប៉ុន្តែមិនបាច់ទៅតុលាការទេ ឲ្យមេធាវី គេធ្វើឲ្យ ។ អ្នកនាង បានបញ្ជាក់ទៀតថា មុនដំបូង លោកសាពូ មីដាដា បានសន្យាថា ឲ្យកូនទៅភរិយា បន្ទាប់មកទៀតក៏មានការប្រែ ប្រួលបន្តិច ដោយលោកសាពូ មីដាដា និយាយចាំយកកូនម្នាក់ទៀតទៅ ស្រួលបែ កគ្នា ហើយចែ កកូនម្នាក់មួយ ។
បន្ទាប់មកក៏មានកូនប្រុសម្នាក់ អ្នកនាង សឿ សុធារ៉ា ក៏នៅតែចង់លែ ង លះ គ្នាដដែល ទើបលោកសាពូ មីដាដា ព្រមលែ ង លះ តែចែ កកូនម្នាក់មួយ ព្រោះសាពូ មីដាដា ស្រឡាញ់កូនណាស់។ រាល់ថ្ងៃនេះ អ្នកនាង សឿ សុធារ៉ា និងស្វាមី នៅមិនទាន់លែ ង លះគ្នា ដាច់ស្រេច ទៅតាមផ្លូវច្បាប់ទេ អស់ពីរឿងមួយចូលរឿងមួយ ហើយរាល់ថ្ងៃនេះ ស្វាមីអ្នកនាង ក៏រស់នៅក្នុងផ្ទះតែមួយគ្រាន់តែ ស្វាមីគេងនៅខាងក្រោយ ហើយអ្នកនាង និងកូនៗ គេងនៅខាងលើ៕










មានវិដេអូ៖
ប្រភពវិដេអូ ៖ សាវិន ហ្វីលីព Savin Phillip