កាលពីយប់មិញនេះ ម្តាយបង្កើត តារាសម្តែង អ្នកនាងសឿ សុធារ៉ា បានទទួលមរណ ភាពហើយ កាលពីវេលាម៉ោង ១១ និង ៤១នាទី យប់ ។ បើតាមការឲ្យដឹងពីតារាសម្តែង អ្នកនាងសឿ សុធារ៉ា បានប្រាប់ថា អ្នកម្តាយគាត់ មានអាយុ ៧៩ឆ្នាំ ហើយមានជំងឺ មានជំ ងឺ ទឹកនោមផ្អែម លើស ឈា ម ឡើងជាតិស្ករ បេះ ដូង ។



បន្ទាប់ពីទទួលបានដំណឹង ដ៏ក្រៀមមួយនេះ ក្នុងនាមជាសិល្បៈករ និងជាមិត្តរួមអាជីព ពិតជាការសោកស្តាយ ជាពន់ពេក ហើយក៏ទទួលបានដំណឹងថា អ្នកនាង គ្មានថវិការគ្រប់គ្រាន់ សម្រាប់រៀបចំពិធីបុណ្យស ព ជូនអ្នកម្តាយ នោះ លោកឧកញ៉ាខេមរៈ សិរីមន្ត ក៏បានចូលរួមរំលែកទុក្ខ និង ចូលបុណ្យ នូវទឹកប្រាក់ចំនួន ២០០០ដុល្លារ។
បើយោងតាមគណនីហ្វេសប៊ុករបស់ តារាសម្តែង លោក សាវីន ហ្វីលីព បានឲ្យដឹងថា "សូមអរគុណ My idol ប្អូនឧកញ៉ា ខេមរៈ សេរីមន្ត ដែលបានចូលបុណ្យ ស ពនូវថវិការចំនួន ២០០០$ ( ២ពាន់ដុល្លា) ម្ដាយប្អូនស្រី សឿ សុធារ៉ា ដែលស្លា ប់ យ ប់មិញម៉ោង ១១.៤១យប់ថ្ងៃទី ២៨ តុលា ២០២២ ក្រោយទទួលស ម្ពា ធផ្លូវចិត្តធ្ង ន់ ធ្ង រពេកក្រោយឃេីញកូនស្រីខ្លួនធ្លា ក់ខ្លួ នក្រ វេ ទនា សល់តែសំបកខ្លួននាពេលនេះ។ ជីវិតតារាក្រៅឆាក by Savin Phillip Khemarak Sereymun។។
ជាមួយគ្នានោះផងដែរ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសារថា "អាណិតគាត់ខ្លាំងណាស់ខ្ញុំសូមជូនថវិកា 2000$ សំរាប់គាត់ធ្វើបុណ្យជូនម្តាយគាត់សូមវិញ្ញាណខ័ណ្ឌអ៊ុំបានទៅដល់សុគតិភពកុំបីអខានឡើយ"។
គួរបញ្ជាក់ផងដែរថា ស ព របស់ម្តាយ សឿ សុធារ៉ា តម្កល់នៅវត្ត វិហារត្រាញ់ ផ្លូវជាតិលេខ២ ។ ទន្ទឹមនឹងនេះ សារព័ត៏មានខ្មែរញ៉ូវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ ក្រុមគ្រួសារ នៃ ស ព ដែលបានបា ត់ ប ង់ អ្នកម្តាយជាទីស្រឡាញ់ ទៅ សែនឆ្ងាយគ្មានថ្ងៃត្រឡប់វិញ។













មានវិដេអូ៖
ប្រភព៖ សាវិន ហ្វីលីព Savin Phillip