ប្រិយមិត្តពិតជាបានស្គាល់តារាសម្តែង សឿ សុធារ៉ា រួចមកហើយព្រោះនាងគឺជាតារាសម្តែងស្រីមួយរូបដែលមានភាពល្បីល្បាញជាច្រើនឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះតារាស្រីរូបនេះមានសមត្ថភាព និងទេពកោសល្យដ៏ច្រើនសម្បូរបែបខាងផ្នែកសិល្បៈផងដែរ ។
ដោយឡែកពេលនេះ តារាស្រីរូបនេះកំពុងតែជួបទុក្ខធំព្រោះម្តាយជាទីស្រឡាញ់របស់នាងបានទទួលមរណភាពនៅកាលពីយប់មិញ ពិតជាគួរឲ្យអាណិតតារាស្រីរូបនេះខ្លាំងណាស់ ពេលនេះតារាសម្តែង សឿ សុធារ៉ា សល់តែសម្បកខ្លួនទេ គ្រួសារក៏បាក់បែក ហើយពេលនេះស្រាប់តែមកត្រូវបាត់បង់អ្នកម្តាយជាទីស្រឡាញ់ទៀត សូម្បីតែលុយធ្វើបុណ្យក៏គ្មានដែរ ។
យ៉ាងណាមិញបន្ទាប់ពីបានឃើញបែបនេះហើយធ្វើឲ្យមហាជនមានការអាណិតអាសូរយ៉ាងខ្លាំងទៅដល់តារាស្រីរូបនេះ និងថែមទាំងបានលើកទឹកចិត្តដល់ សឿ សុធារ៉ា ឲ្យរឹងមាំឡើងពួកគាត់នៅតែគាំទ្រជានិច្ច ៕





