ជឿជាក់ថាមានប្រិយមិត្តពិតជាបានស្គាល់តារាសម្តែងជើងចាស់ លោក ម៉េង ប៊ុនឡូ រួចមកហើយតាមរយៈការសម្តែងជាច្រើនរបស់លោកនៅក្នុងខ្សែភាពយន្តខ្មែរល្បីៗកាលពីកន្លងមក ជាពិសេសគឺរឿងពស់កេងកងតែម្តង ដែរមានលោកដើរជាតួឯកនៅក្នុងរឿងមួយនេះ ឃើញថាទទួលបានការគាំទ្រខ្លាំងណាស់ពីសំណាក់មហាជនខ្មែរ ។
ដោយឡែកពេលនេះលោក ម៉េង ប៊ុនឡូ កំពុងតែមានទុក្ខជាទម្ងន់ដោយសារតែម្តាយជាទីស្រឡាញ់របស់លោកបានទទួលមរណភាព ហើយនេះបើយោងតាមការបង្ហោះរបស់លោកបានរៀបរាប់ទាំងក្តុកក្តួលថា ៖ «សូមអ្នកម្តាយជាទីស្រឡាញ់របស់កូនទៅឱ្យបានស្ងប់សុខណាម៉ែ ជាតិក្រោយជួបគ្នាទៀតណាម៉ែ»។
យ៉ាងណាមិញក្រោយឃើញលោក ម៉េង ប៊ុនឡូ ជួបរឿងបែបនេះហើយមានប្រិយមិត្តជាច្រើនបានសម្តែងការសោកស្តាយនិងចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់តារាសម្តែងប្រុសរូបនេះផងដែរ ៕






