តារាខ្មែរ ៖ ពិតណាស់ប្រិយមិត្តភាពច្រើនប្រាកដជាបានស្គាល់រួចមកហើយថា កញ្ញា សុខ ពិសី គឺជាតារាចម្រៀងស្រីម្នាក់សមត្ថភាពខ្ពស់ ខាងផ្នែកសិល្បៈមិនថា ច្រៀង សម្តែង ឬរាំនោះទេគឺ កញ្ញា សុខ ពិសី អាចធ្វើបានទាំងអស់ហើយលើសពីនេះទៅទៀតនោះ កញ្ញា សុខ ពិសី ត្រូវបានមហាជនចាត់ទុកថាជាតារាចម្រៀងស្រីម្នាក់ដែលមានសម្លេងផ្អែម ស្រទន់ ស្តាប់ហើយពិតជាធ្វើឲ្យស្លុងអារម្មណ៍ខ្លាំងណាស់ ។
យ៉ាងណាមិញមិនត្រឹមតែជាតារាស្រីម្នាក់ដែលមានសមត្ថភាពនោះទេ កញ្ញា សុខ ពិសី ក៏ជាតារាស្រីម្នាក់ដែលមានរូបសម្ផស្ស ស្រស់សោភាផងស្បែកសខ្ចី សម្ដីផ្អែមស្រទន់ ហើយអ្វីដែលធ្វើឲ្យមហាជនស្រឡាញ់គាំទ្រតារាស្រីរូបនេះខ្លាំងនោះគឺត្រង់ថា កញ្ញា សុខ ពិសី គឺជាតារាស្រីដែលមានអតចរិតរួសរាយរាក់ទាក់គួរឲ្យស្រឡាញ់ថែមទៀតផង ។
ដោយឡែកបើយើងងាកមកចាប់អារម្មណ៍ពីជីវិតឯកជនរបស់ តារាចម្រៀងស្រីរូបនេះវិញគឺថាពេលនេះ កញ្ញា សុខ ពិសី មានអាយុ ៣០ ឆ្នាំហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនជាច្រើននាំគ្នាឆ្ងល់នោះគឺ អាយុច្រើនហើយប៉ុន្តែ ហាក់បីដូចជាមិនដែលឃើញ សុខ ពិសី ខ្វល់ខ្វាយនិងរឿងស្នេហា ទាល់តែសោះ មិនដូចមិត្តរួមអាជីពរបស់នាង មានដូចជា សុគន្ធ និសា ឱក សុគន្ធកញ្ញា មាស សុខសោភា អីជាដើមអ្នកទាំងនោះមានកូនធំៗក្រមុំកំលោះអស់ហើយនៅឡើយតែ សុខ ពិសី នៅប្រើជីវិតបែប Single យ៉ាងរំភើយ ។
សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ តារាចម្រៀង សុខ ពិសី មិនត្រឹមតែជោគជ័យខ្លាំងនៅក្នុងអាជីពសិល្បៈនោះទេ សូម្បីតែមុខជំនួញក៏ សុខ ពិសី ជោគជ័យខ្លាំងដែរ និងមានប្រាក់ចំណូលចូលគ្រប់ច្រក មួយខែៗមិនក្រោមខ្ទង់មុឺននោះទេ ៕
សូមទស្សនារូបភាពខាងក្រោម៖


















