នៅចាំបានទេ! រយៈពេល៥ឆ្នាំហើយ តារាសម្ដែងកូរ៉េ Kim Su An ដែលសម្ដែងជាក្មេងស្រីនៅក្នុងរឿង Train to Busan ពេលនេះពេញក្រមុំស្តូក ថែមទាំងស្រស់ស្អាតខ្លាំងណាស់…(មានវីដេអូ)
សីហា
-

កម្សាន្ដ៖ Train to Busan គឺជាភាពយន្ដរឿងកូរ៉េបែបរន្ធត់ Zoombie ដ៏ល្បីមួយ បើគឲតមកទាលនឹងពេលបច្ចុប្បន្ននេះមានរយៈពេល៥ឆ្នាំមកហើយ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យទស្សនិកជនគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះ ចំពោះតួអង្គក្មេងម្នាក់ឈ្មោះ Kim Su An ដែលមកទាល់នឹងពេលនេះសម្រស់របស់នាងបានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនជាខ្លាំង ដោយមិននឹកស្មានសោះថាតែមួយពព្រិចភ្នែកនាងចម្រើនវ័យលូតលាស់យ៉ាងឆាប់រហ័ស។

ដោយនៅក្នុងសាច់រឿងនោះ Kim Su An បានដើរតួជាកូនស្រីរបស់លោក Gong Yoo ដោយនៅក្នុងខ្សែភាពយន្តមួយនោះនាងទើបតែមានអាយុ ១០ ឆ្នាំតែប៉ុណ្ណោះ ប៉ុន្ដែក្មេងស្រីរូបនេះអាចសម្ដែងនូវខ្សែភាពយន្ដមួយនេះបានយ៉ាងល្អ ដោយបានទាញចំណាប់អារម្មណ៍ជាខ្លាំងពីបណ្ដាប្រជាជនកូរ៉េខាងត្បូង។ រហូតមកទល់នឹងពេលនេះខ្សែភាពយន្តរឿង Train to Busan បានក្លាយជាខ្សែភាពយន្តដ៏ពេញនិយមនិងល្បីបំផុតដែលត្រូវបានប្រជាជនកូរ៉េខាងត្បូងកោតសរសើរនិងនិយាយច្រើនបំផុតពីខ្សែភាពយន្ដមួយនេះ។

ខាងក្រោមនេះគឺជាសម្រស់របស់ក្មេងស្រីKim Su An នាពេលបច្ចប្បន្ន តោះតាមដានមើលទាំងអស់គ្នាថាសម្រស់របស់នាងមានភាពទាក់ទាញនិងមានភាពស្រស់ស្អាតកម្រិតណា។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖


សម្រួលអត្ថបទដោយ៖宋麒安

ប្រភព៖ Koreaboo