កាន់តែច្បាស់លាស់ ! ក្រោយតារាប្រុស អតិជាតិបុត្រ និយាយពាក្យផ្អែមល្ហែមបែបនេះដាក់ ដួង ម៉ានិច ថា…
ស៊ីហៀង
-

កម្សាន្ត ៖ ជឿជាក់ថាពុកម៉ែ បងប្អូន និងប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបរួចមកហើយថា កញ្ញា ដួង ម៉ានិច តារាសម្ដែងកំពូលទេពកោសល្យ ដែលពូកែសម្ដែងអាចបានស្ទើរតែគ្រប់ទម្រង់មិនថាតួ កាចតួ កំសត់ គឺកញ្ញាអាចសម្ដែងបានយ៉ាងល្អឥតខ្ចោះតែម្ដង។ ងាកមកមើលកំលោះសង្ហា អតិជាតិបុត្រ វិញជាតារាចំរៀងពន្លកថ្មីមានថ្វីដៃខ្ពស់ក្នុងការផលិតបទចម្រៀង ដែលមិត្តៗយុវវ័យភាគច្រើនស្គាល់រូបលោកមកជាហូរហែតាមេយៈបទចំរៀង Original song ដែលលោកបានចេញកន្លងមក។

យ៉ាងណាមិញទំនាក់ទំនងរវាង អតិជាតិបុត្រ និងកញ្ញា ម៉ានិច បានកំពង់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងហើយក៏មានហ្វេនៗជាច្រើនបានធ្វើការចោទសួរផងដែលថា វាជាការពិតឫមួយគ្រាន់តែជាការសម្ដែង។

ទន្ទឹមនិងនេះដែរថ្មីៗនេះតារាចម្រៀងប្រុសលោក អតិជាតិបុត្រ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាប្រុសរូបនេះបានបង្ហោះរូបថតជាមួយនិងគូស្នេហ៍របស់ខ្លួនគឺកញ្ញា ដួង ម៉ានិច ដែលតែងខ្លួនធ្វើជាមនុស្សចាស់រួចពោលពាក្យមួយម៉ាត់យ៉ាងខ្លីបែបនេះថា ៖ «ប្រឹងធ្វេីចាស់ដេីម្បីសម្របតាមបេះដូង  Doung Manich - ដួង ម៉ានិច » ។​

ក្រោយឃើញបែបនេះហើយធ្វើឲ្យហ្វេនៗជាច្រើនសម្តែងការច្រណែននិងលាន់មាត់គ្រប់គ្នាថា ៖ បងសប្បាយចិត្តណាស់ឃេីញប្អូនទោំងពីមានក្ដីសុខបេះដូង,តែងយ៉ាងណា​ នៅតែក្មេងដដែល,ធ្វើឲ្យគេយល់ច្រឡុំចេងហា៎ វៃលូវ,ចិត្តដូចគ្នាម៉េសប្រូបុត្រខ្ញុំក៏ចាប់អារម្មណ៍តែនារីៗអាយុបងដែរ តាំងពីកុមារ... ៕