អ្នកចម្រៀងជើងចាស់ និងជាតារាភាពយន្តដ៏ល្បីក្នុងឆ្នាំ១៩៣២ បានទទួលបានមរណៈភាពហើយ ដោយសារតែ…
សីហា
-

សង្គម៖ កាលពីម្សិលមិញថ្ងៃទី១៦ កញ្ញា ២០២១ គេហទំព័រវេបសាយតារាភាពយន្តមួយបានចុះផ្សាយព័ត៌មានអំពីមរណ ភាពរបស់អ្នកស្រី“ Srisang Trinet” ដែលអ្នកចម្រៀងដ៏ល្បាញនាសម័យដើមនៅក្នុងឧស្សាហកម្មតន្រ្តីរបស់ប្រទេសថៃ។ការចាកចេញរបស់អ្នកស្រី Srisang "គឺជាដំណឹងដ៏ក្រៀមក្រំមួយរបស់ប្រជាជនថៃ និងនៅក្នុងឧស្សាហកម្មតន្រ្តីថៃទាំងមូល។ បទចម្រៀងរបស់អ្នកស្រីដែលធ្វើឲ្យអ្នកស្រីមានភាពល្បីល្បាញនាសម័យនោះតាមបទ"น้ำตาสาวตก" ដែលមានន័យថា " ទឹកភ្នែកស្រីស្រក់"។

អ្នកស្រីបានទទួលមរណភាពដោយជរាភាពនៅយប់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងបាងកក ក្នុងមន្ទីរពេទ្ យយ៉ៃននបថារីស៊ីរី ក្នុងជន្មាយុអាយុ ៨៩ ឆ្នាំហើយដោយក្រុមគ្រួសាររបស់គាត់នឹងទៅធ្វើពិធីសូត្រធម៌ និងពិធីបុណ្យ  ស   ពនៅវត្តឡាផ្លាឌុក។

អ្នកស្រី Srisang កើតនៅថ្ងៃពុធទី ៤ ខែមិថុនាឆ្នាំ ១៩៣២ ជនជាតិថៃកើតនៅទីក្រុងហុងកុង។ កុមារភាពអ្នកស្រីសិក្សានៅសាលាវត្តខាសឹមសិន រហូតដល់ចប់ថ្នាក់ទី ៤។ ក្រោយពីបញ្ចប់ការសិក្សា អ្នកស្រីបានចូលរួមសម្ដែងជាមួយតារាសម្តែងល្ខោនខោល ដែលនាពេលនោះគេកត់សម្គាល់ថាអ្នកស្រីពិតជាមានទេពកោសល្យជាខ្លាំង ដែលអាចសម្ដែងដើរតួបានជាច្រើន ។ ចាប់ផ្តើមពីតួអង្គធម្មតារហូតដល់ឈានដល់ការក្លាយជាតួឯកស្រីនៃរឿងល្ខោនភាពយន្ដ។

ជាមួយគ្នានេះផងដែរអ្នកស្រីក៏បានធ្វើការបញ្ចប់ការសិក្សាពីរមហាវិទ្យាល័យសិល្បះតន្ដ្រីចំនួនពីរគឺមហាវិទ្យាល័យឧត្តមសិល្លីនិងមហាវិទ្យាល័យសិល្បៈអ៊ូលីផាតទ្រី៕

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភព៖ Sanook