ញាក់សាច់ ! ថ្ងៃចុងសប្តាហ៍ សោភា ទេពី ទៅអួតសម្រស់នៅលើទឹកដីខេត្តកំពត ឃើញថា សម្រស់របស់នាង ស្អាតខ្លាំងគួរឲ្យចង់គយគន់…(មានវីដេអូ)
ស៊ីហៀង
-

កម្សាន្ត ៖ ជឿជាក់ថា ពុក ម៉ែបងប្អូនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយពីតារាចម្រៀងស្រីវ័យក្មេងកញ្ញា សោភា ទេពី ដែលកំពុងមានឈ្មោះបោះសម្លេង លើវិថីសិល្បៈនិងជាម្ចាស់ បទចម្រៀង«អ្នកណាកែចិត្តបង»ទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យច្រើនខ្លាំងមែនទែន។

ខណៈពេល ដែលតារាចម្រៀងស្រីវ័យក្មេងស្រស់សោភារូបនេះ ទទូលបានការចាប់អារម្មណ៍ខ្លាំងនោះ សូម្បីតែការតុបតែងខ្លួននិងស្ទាយ៍ស្លៀកពាក់របស់ សោភា ទេពី មានការពេញនិយមខ្លាំងដែរ។

ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះគេបានឃើញថាតារាស្រីរូបនេះបានធ្វើដំណើរកម្សាន្តទៅកាន់ទឹកដី ខេត្តកំពត មិនត្រឹមតែប៉ុណ្ណោះទេ តារាចម្រៀងស្រីដែលមានសាច់ត្រលុកត្រលន់រូបនេះក៏បានបង្ហោះវិដេអូពេលកំពុងលេងទឹកយ៉ាងសប្បាយរីករាយផងដែរ ៕ ​ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា​៖