ភ្ញាក់ផ្អើល ! តារាសម្តែង អ៊ុន សុធា កំពុងឈឺធ្ងន់ ស្រែករកម៉ែ រកឪ ដោយសារតែកើតជំងឺ…
ស៊ីហៀង
-

កម្សាន្ត ៖ ពិតណាស់ភាពល្បីល្បាញនិង ការទទួលជាសិល្បករដ៏មានទេពកោសល្យដ៏៏អស្ចារ្យរបស់លោក អ៊ុន សុធា គឺបែករីកសាយទូទាំងប្រទេស ដោយភាគច្រើនទស្សនិកជនជាបានស្គាល់តាមរយៈរឿងភាគខ្មែរ ដែលចាក់បញ្ជាំងនៅតាមទូរទស្សន៍ផងដែរ។ជាការពិតណាស់ ទន្ទឹមនឹងភាពជោគជ័យទាំងអស់នោះក៏ពិតមែន ប៉ុន្តែកន្លងមកសង្កេតឃើញថាតារាប្រុសរូបនេះតែងតែនឹកដល់ម្តាយ ដែលទទួលអនិច្ចកម្មកាលពីឆ្នាំទៅជានិច្ច ដោយបង្ហោះរូបអ្វីក៏តែងតែភ្ជាប់ជាមួយពាក្យនឹកម៉ែណាស់មិនដែលខានឡើយ។

ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះលោកបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះរូបថតពេលកំពុងដេកពេទ្យ ហើយភ្ជាប់មកជាមួយនិងសំណេរដែលមានខ្លឹមសារដូច្នេះថា៖ «នឹកម៉ែណាស់ជាសារមួយសំរាប់បងប្អូនដែលចូលចិត្តដំណេីរកំសាន្តតាមតំបន់ព្រៃភ្នំទឹកជ្រោះ​ ។ល។

សូមប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​(មូសខ្លា​)ពេលនេះខ្ញុំមានជំងឺគ្រុនឈាមផង​ គ្រុនចាញ់​ផង​ នឹងរលាកក្រពះពោះវៀនទៀត​ ទេីបតែបានធូរ៦០%ទេ​ ។ដូច្នេះ​ដូចបានសរសេរខាងលេីសូមប្រុង​ប្រយ័ត្ន​ផង​ នេះដោយសារការធ្វេសប្រហែសរបស់ខ្ញុំ​ ទេីបមានជំងឺបែបនេះ​ ពេលញាក់ម្តងៗឃេីញអស់ហេីយម៉ែឪ​  សូមថែរក្សាសុខភាព​ទាំងអស់​គ្នា​»៕