ភ្នំពេញ៖ ប្រិយមិត្កជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសធម៌យ៉ាងសកម្មក្នុងព្រះរាជាណាចក្រកម្ពុជា លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ប៉ុន្តែមួយរយៈក្រោយនេះ លោកស្រី បានជួបរឿងក្នុងគ្រួសាររហូតដល់ថ្នាក់ចង់លះលែងគ្នាជាមួយនឹងស្វាមី គឺ ឧកញ៉ា ហ៊ា រិទ្ធ។
យ៉ាងណាមិញ បន្ទាប់ពីលោកស្រី ទ្រី ដាណា បានប្រកាសថា នឹងលះលែងគ្នា ស្រាប់តែ ហ៊ា រិទ្ធ បានសម្រេចចិត្តបួសជាព្រះសង្ឃ បានចេញនូវវិដេអូមួយឃ្លីបសុំទោសទៅកាន់ប្រពន្ធរបស់ខ្លួន ហើយសូមឲ្យប្រពន្ធខ្លួនគឺអ្នកស្រី ទ្រី ដាណា ទៅដកពាក្យលែងលះគ្នាពីតុលាកា ព្រោះលោកបានដឹងកំហុស និងចង់វិលត្រឡប់ទៅមើលថែប្រពន្ធដូចដើមវិញ។
ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះតេជគុណ រិទ្ធ ឬហៅថាព្រះតេជគុណ ម៉ៅ បានកំពុងតែគង់នៅវត្តពោធិអណ្តែត ប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញថា មានបងប្អូន ពុកម៉ែ មិត្តភក្ភិ ជាច្រើនបានមកសួរសុខទុក្ខ ព្រះតេជគុណ រិទ្ធ នៅឯវត្តផ្ទាល់តែម្តង ហើយយើងក៏ឃើញថា ពេលព្រឹកឡើង ព្រះតេជគុណ តែងតែនិមន្តបិណ្ឌបាត្រ នៅតាមភូមិ ជាពិសេសនោះ លោកបង ក៏បានសរសេរសាមួយយ៉ាងខ្លីថា “ស្រស់ស្រាយជាមួយភាពស្ងប់ស្ងាត់”៕