នោះ ! អាជី ឆេះដុំរឿង ផែង វណ្ណៈ មើលងាយថាខ្លួន “មុខដូចសេះ” ស្រាប់តែចេញមកទាំងប្តី ទាំងប្រពន្ធប្រលះទៅ ផែង វណ្ណៈ វិញខ្លាំងៗលេងសុទ្ធតែ…(មានវីដេអូ)
ស៊ីហៀង
-

កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាក្រោយ អ្នកលក់ឡេ អាជី និយាយថា «និយាយទៅខ្ញុំគិតថាខ្ញុំស្អាតបង ខ្ញុំស្លៀកពាក់អីក៏ស្អាតហើយរាងខ្ញុំតូចច្រឡឹង ហើយខ្ញុំស្អាតពីធម្មជាតិ និយាយឲ្យចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំស្ពតផ្សេងៗខ្ញុំស្លៀកឈុតអីក៏ស្អាតដែរបង។ ក្រោកពីគេងខ្ញុំអត់ងូតទឹកក៏ខ្ញុំមានអារម្មណ៍ថាស្អាតដែរបង ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថាចំណោម១០ហ្នឹង ខ្ញុំស្អាតជាងគេ៩នាក់...» ស្រាប់តែមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកស្ទើរតែមួយប្រទេសបានចេញមកធ្វើការរិះគន់ដោយប្រើពាក្យសម្តីធ្ងន់ៗទៅកាន់អាជី ផងដែរ ។ 

យ៉ាងណាមិញនៅក្នុងនោះដែរក៏មានលោក​ ផែង វណ្ណៈ បានចេញមកធ្វើការរិះគន់ទៅលើពាក្យសម្តីរបស់អាជី ដោយប្រើពាក្យសម្តីធ្ងន់ៗដាក់ អាជី សុទ្ធតែមុខ ដូចសេះ ពូកែបំពុលសង្គម ចង់ល្បី ចង់បានLike ចង់បាន Share ... ។

ជាក់ស្តែងបន្ទាប់ពីបានឃើញលោក ផែង វណ្ណៈ រិះគន់នូវពាក្យសម្តីធ្ងន់ៗដាក់ខ្លួនបែបនេះឃើញថា មុននេះបន្តិច ប្តីរបស់អាជី និងអាជី កំពុងតែធ្វើការ ឡាយវិដេអូធ្វើការឆ្លើយតបទៅកាន់លោក ផែង វណ្ណៈ វិញដោយប្រើពាក្យសម្តីធ្ងន់ៗដូចគ្នា ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា​៖