ឪពុកម្ដាយជាច្រើន លូនផង ក្រាបផង ផ្លោះរបងតាមដានមើលកូនៗនៅក្នុងសាលា ក្រោយពីបិទសាលាអស់រយៈពេលជាង…(មានវីដេអូ)
សីហា
-

ចិន៖ ក្រោយពីមានការបិទសាលាអស់រយះពេលជាច្រើនខែកន្លងមក ថ្មីៗនេះ ក្នុងថ្ងៃទី០២ខែកញ្ញា ប្រទេសចិនធ្វើការបើកសាលាឡើងវិញ ប្រទេសចិនធ្វើការបើកសាលាឡើងវិញ ដើម្បីឲ្យសិស្សានុសិស្សរបស់ខ្លួនអាចធ្វើការត្រលប់ទៅសាលារបស់ពួកគេវិញបាន។

កាលពីម្សិលមិញថ្ងៃទី០៣ កញ្ញា ការបើកសាលាសម្រាប់កុុមារតូចៗក៏បានដាក់ឲ្យដំណើរការឡើងវិញផងដែរ។ ដោយឡែកបើយោងតាមវីដេអូដែលចុះផ្សាយដោយសារព័ត៌មានចិន South China Moning Post បានបង្ហាញនូវទីតាំងសាលាបឋមសិក្សាមួយ ក៏បានបង្ហាញពីអាណាព្យាបាលជាច្រើននាក់ នៅតាមរបងសាលា ដែលកំពុងតែមានការខ្វាយខ្វល់ចំពោះកូនៗរបស់ពួកគេ នៅក្នុងថ្ងៃចូលរៀនជាលើកដំបូង។

បើយោងទៅតាមវីដេអូមួយនោះ បានបង្ហាញពីគ្រប់ទម្រង់កាយវិការរបស់ឪពុកម្ដាយទាំងនោះក្នុងការមើលកូនរបស់ខ្លួនពីរបងសាលារៀន ដោយអ្នកខ្លះ ធ្វើការឡើងរបងសាលារៀន អ្នកខ្លះលោតអើតមើល អ្នកខ្លះលូនក្រាប អ្នកខ្លះលើកកាំម៉េរ៉ាថត សកម្មភាពកូនៗរបស់ខ្លួនពីចម្ងាយផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 


សម្រួលអត្ថបទដោយ៖宋麒安

ប្រភព៖ South China Morning Post