កម្សាន្ត ៖ បើនិយាយពីកម្មវិធី Freshie Boys & Girls មានប្រិយមិត្តភាគច្រើនច្បាស់ជាបានស្គាល់ជាមិនខានថាកម្មវិធីមួយនេះគឺជា កម្មវិធីប្រកួតប្រជែង សម្រស់ក្នុងស្រុកដ៏ធំមួយ ជាកម្មវិធីល្បីឈ្មោះជាងគេបំផុតដែលមានវត្តមានរបស់តារាល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាយើងក៏ធ្លាប់បានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះដែរ ។


ជាមួយគ្នានេះ បច្ចុប្បន្នកម្មវិធីនេះ ដើរដល់ជំនាន់ទី ២០ទៅហើយ ដែលខណៈពេលនេះ ការប្រកួតប្រជែង កំពុងតែដំណើរការ ដើម្បីស្វែងរកម្ចាស់ជ័យលាភី ក្នុងនោះ មហាជនពិតជា សរសើរពីរាល់សម្រស់របស់ បេក្ខជន និងបេក្ខនារី ស្រស់ស្អាត ស្រស់សង្ហារខ្លាំង។


ដោយឡែកនៅក្នុងចំណោមបេក្ខជនទាំងអស់ដែលបានចូលរួមប្រគួតនៅក្នុង កម្មវិធី Freshie Boys & Girls ជំនាន់ទី២០ នេះគេសង្កេតឃើញថាមានបេក្ខជនម្នាក់ដែលមានឈ្មោះប៊ែល ប៊ុនហ៊ាង ជាបេក្ខជនមាន វ័យត្រឹមតែ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យចាក់អង្រែ កំពុងសិក្សាថ្នាក់ទី១២ ហាក់បីមានសន្ទុះនៃការគាំទ្រខ្លាំងផងដែរ ប៊ុនហ៊ាង គឺជាបេក្ខជនម្នាក់ដែលមានប្រជាប្រិយភាពលើសគេនៅក្នុងចំណោមបេក្ខភាពជាច្រើននាក់ទៀត៕











