កូនគេឆ្លាតណាស់ ! ចិត្តជាឪពុក កែវ វាសនា ដេករំភើបទាំងយប់ទាំងថ្ងៃក្រោយឃើញកូនៗទាំងពីររបស់ខ្លួនចេះ…(មានវីដេអូ)
ស៊ីហៀង
-

កម្សាន្ត៖ ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីតារាចម្រៀងប្រុសលោក កែវ វាសនា ដោយលោកគឺជាតារាចម្រៀងដែលមានភាពល្បីឈ្មោះម្នាក់ប្រចាំផលិតកម្ម  Sunday ដែលជាផលិតកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា លោក កែវ វាសនា មួយរយៈចុងក្រោយមកនេះហាក់បីមិនសូវចេញមុខនៅក្នុងសិល្បៈប៉ុន្មានទេ ។ 

ដោយឡែកបើយើងងាកទៅមើលជីវិត​ឯកជនរបស់តារាចម្រៀងប្រុសរូបនេះវិញពេលនេះគាត់មានភរិយាហើយគាត់មានកូនចំនួន២ នាក់ស្រីមួយ ប្រុសមួយ កូនទាំងពីររបស់លោក កែវ វាសនា ពិតជាមានមុខមាត់ស្រស់ស្អាតគួរឲ្យក្នាញ់ខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងជាក្មេងដែលឆ្លាតថែមទៀតផង ។ 

យ៉ាងណាមិញថ្មីៗនេះលោក កែវ វាសនា បានបង្ហោះវិដេអូដែលជាសកម្មភាពកូនៗរបស់លោកឲ្យហ្វេនៗទស្សនា មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបានភ្ជាប់មកជាមួយនិងសំណេរដ៏ខ្លីមួយដែលមានអត្ថន័យដូច្នេះផងដែរថា៖ «កូនអើយកូនឈ្លោះគ្នាក៏ឈ្លោះ ស្រលាញ់គ្នាក៏ស្រលាញ់សំខាន់ប្អូនអន់ចិត្តបងតាមលួង» ៕ ចង់ជ្រាប់កាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ ៖