គិតខ្លីម្លេះ! បុរសសង្ហាវ័យក្មេងម្នាក់ រៀបការបាន៣ខែ ជិះម៉ូតូមកលោតទឹកបញ្ចប់ជីវិតរបស់ខ្លួន ដោយសារតែ…
សីហា
-

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ មានហេតុការណ៍ដ៏គួរឲ្យសោកសៅមួយបានកើតឡើង នៅត្រង់ចំនុចលើស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានបុរសវ័យក្មេងម្នាក់បានសម្រេចចិត្តលោតទឹកបញ្ចប់ជីវិតខ្លួន ដោយបានជិះម៉ូតូ ០១គ្រឿងម៉ាក Zoomer X ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-7439 មកឈប់នៅត្រង់ចំនុចខាងលើ រួចឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមលិចបាត់ទៅដោយបន្សល់ទុកនៅ ម៉ូតូម៉ាក zoomer X ១គ្រឿង ស្បែកជើង១គូ និងគ្រឿងអលង្កា ព្រមទាំងលុយមួយចំនួនផងដែរ ហើយពេលនេះមិនទាន់រកឃើញសាកសពរបស់បុរសខាងលើនៅឡើយទេ។

បើយោងតាមការរបស់ឈ្មោះ អៀង ប៊ុនថេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ និងធ្វើជាងសំណង់នៅការដ្ឋានចិន ក្រុមហ៊ុនអគ្គីសនីកម្ពុជា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវជាបងជីដូនមួយ និងអ្នករួមការងារជាមួយ បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ស៊ីម ភារុន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

 ជាកម្មករយាមឃ្លាំងធ្វើការនៅក្រុមហ៊ុនជាមួយគ្នា មានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារដែលទើបរៀបការថ្មីថ្មោងបានរយះពេលជាងបីខែ ហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានផ្ញើសារទៅគ្រប់គ្នាថា”អហោសកម្មឲ្យខ្លួនផង” រួចទូរស័ព្ទទាក់ទងលែងបាន និងបាត់មនុស្សតែម្តង រហូតមកដល់ពេលល្ងាចទើបទទួលដំណឹងថាជនរងគ្រោះមកលោតទឹកស្ពានសម្លាប់ខ្លួន៕

- ស្បែកជើងតំណាងអោយ (អស់ពេលវេលាដើរលើផ្លូវជីវិត )

- លុយតំណាងអោយ ( មិនមានការចំណាយបន្តទៀត )

- ចិញ្ចៀនតំណាងអោយ ( ឆាកជីវិតមានគូរស្រករ ត្រូវបានបញ្ចប់ )

- ខ្សែកតំណាងអោយ (អស់ពេលវេលាឱនគោរពចំពោះអ្នកមានគុណ)

- ទូរស័ព្ទតំណាងអោយ ( អស់ពេលវេលានិយាយស្តីជាមួយមនុស្សជុំវិញខ្លួន)

- កន្ទុ យ បា រីតំ ណាងអោយ ( អស់ភាពស្មុកស្មាញក្នុងជីវិត )