ស្អាតញាក់សាច់ ! កូន៣ ហើយ ផង សុផារី តែងខ្លួនចេញមកនៅតែខ្ញង់ រហូតដល់ថ្នាក់ប្តីលាន់មាត់ថា…
ស៊ីហៀង
-

កម្សាន្ត៖ ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយពីអ្នកនាង  ផន សុផារី ដោយអ្នកនាងគឺជាជាអតីតតារាកំប្លែងមួយរូបនៅក្នុងក្រុមកំប្លែងនាយពាក់មី ប្រចាំស្ថានីយទូរទស្សន៍ CTN ហើយក៏ជាកូនស្រីបង្កើតរបស់តួឯកល្ខោនបាសាក់ដ៏ល្បីល្បាញ ភី សុគន្ធី ផងដែរ។

យ៉ាងណាមិញពេលនេះអ្នកនាង ផន សុផារី ពេលនេះមិនសូវចេញមុខចេញមាត់នៅក្នុងសិល្បៈដូចមុនទេ ទោះបីជាមិនសូចលេចមុខក្នុងសិល្បៈក៏ពិតមែនប៉ុន្តែ ផន សុផារី តែងតែចេញមុខនៅលើបណ្តាញសង្គមញឹកញាប់មិនឲ្យហ្វេនៗរបស់ខ្លួនភ្លេចមុខឡើយ ។ 

ជាក់ស្តែងថ្មីៗនេះ ផន សុផារី បានធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរខ្លួនមិនដាច់ពីមាត់ឡើយបន្ទាប់ពីតារាសម្តែងរូបនេះបានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយកូនស្រី ដោយបានតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ ដូចនឹង ព្រះនាង Cinderella ឈុតពណ៌ទឹកសមុទ្រ ធ្វើឲ្យមហាជន ផ្ទុះការសរសើរស្អាតអីស្អាតយ៉ាងនេះលើសពីនេះទៅទៀតនោះ អ្នកនាង ផន សុផារី បានភ្ជាប់មកជាមួយនិងសំណេរមួយឃ្លាដែលមានអត្ថន័យដូច្នេះផងដែរថា« ធីមកូនស្រី  ប្តីខ្ញុំសរសើរថា អូនឯងកូន2ហើយនៅតែស្អាត បើមានកូន3ដឹងតែរឹតតែស្អាតហ្មង...លឺហើយខ្ញុំខ្ពើមខ្លួនឯងណាស់»៕ 

ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះ ៖