ញាក់សាច់ ! ល្អហួស ច្រៀងបទ « កាប៉ែតប៉ែឡែ » ជាមួយនិង Dj កណ្តុរ ពិរោះកប់ (មានវិដេអូ)
ស៊ីហៀង
-

កម្សាន្ត៖ ពិតណាស់ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយពីក្មេងស្រីម្នាក់ដែលមានឈ្មោះថា ល្អហួស ដែលមានអាយុទើបតែ ១៣ ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃក្មេងស្រីល្អហួស កំពុងមានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បៈ ។ ល្អហួស ត្រូវបានគេចាត់ទុកថាជាក្មេងស្រីម្នាក់ដែឡមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិតាំងពីក្មេង និយាយពីទម្រង់មុខ ច្រមុះ មាត់ ភ្នែក គឺថាបានមួយចប់ ។ 

យ៉ាងណាមិញថ្មីៗនេះល្អហួស បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីបន្ទាប់ពីក្មេងស្រីរូបនេះបានច្រៀងបទចម្រៀងមួយបទដែលមានចំណងជើងថា« កាប៉ែតប៉ែឡែ » សំនៀងដើម « សុងសែង & រំដួល »ហើយយកមកច្រៀងសារឡើងវិញ ដោយកូនស្រី « ល្អហួស & Dj កណ្តុរ » ។​

ក្រោយបានទស្សនារួចឃើញថាមានហ្វេនៗជាច្រើនបសម្តែងការគាំទ្រយ៉ាងខ្លាំងនិងលាន់មាត់សរសើរក្មេងស្រី ល្អហួស គ្រប់គ្នាមិនដាច់ពីមាត់ទេអ្នកខ្លះសសើរពីសម្រស់របស់ ល្អហួស អ្នកខ្លះសរសើរពីសម្លេងរបស់ល្អហួស ថាច្រៀងពិរោះ និងមានទេពកោសល្យនៅក្នុងវិស័យសិល្បៈ និងនៅមានច្រើនទៀតដែលមិនអាចរៀបរាប់ជូនអស់ ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម ៖