រំភើបជំនួស ! ព្រឹកនេះ អាជី បានភ្ជាប់ពាក្យជាមួយនិងគូស្នេហ៍របស់ខ្លួន បានសម្រេចដូចបំណងហើយចំណែកថ្លៃទឹកដោះវិញបានរហូតដល់ទៅ… (មានវិដេអូ)
ស៊ីហៀង
-

កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា អាជី គឺជាអ្នកលក់ផលិតផលតាមអនឡាញម្នាក់ដែលទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពខ្លាំង អ្នកលក់ឡេ អាជី ត្រូវបានមហាជនចាត់ទុកថាអ្នកអ្នកជំនួញវ័យក្មេងម្នាក់ដែលទទួលបានជោគជ័យខ្លាំងនៅក្នុងវិស័យរបស់ខ្លួន នៅចាំកាលពីប្រហែលជាប៉ុន្មានខែមុននេះអាជីបានបង្ហើបឲ្យមហាជនដឹងថាខ្លួនអាចរកចំណូលបានខ្ទង់មុឺនដុល្លារក្នុងមួយនេះ ពីជំនួញរបស់ខ្លួន ។ 

ជាក់ស្តែងនៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នេះឃើញថាអ្នកលក់ឡេ អាជី កំពុងភ្ជាប់ពាក្យជាមួយនិងគូស្នេហ៍របស់ខ្លួន បន្ទាប់ពីអ្នកទាំងពីរបានមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ចំណែកថ្លៃទឹកដោះវិញគឺ «ដប់ពីមុឺន ប្រាំពាន់ដុល្លារ»។​

ជាមួយគ្នានេះដែរក្រោយឃើញបែបនេះមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកក៏ដូចជាហ្វេនៗរបស់អាជី ជាច្រើនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចូលរួមអបអរសាទរដែលអាយដលរបស់ខ្លួនមានស្វាមី លើសពីនេះទៅទៀតមហាជននិងហ្វេនៗបាននាំគ្នាជូនពរ អាជី ជាមួយស្វាមីឲ្យមានក្តីសុខនិងសុភមង្គលជារៀងរហូតទៅ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖