ស្ងាត់ៗ! នាយ ព្រែក ទម្លាយវីដេអូកាលពី១៨ឆ្នាំមុន មានសុទ្ធតែតារាល្បីៗ ថែមទាំងផ្លាស់ប្តូររូបរាង ៣៦០ដឺក្រេ…(មានវីដេអូ)
សីហា
-

ភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ខ្លះៗរួចមកហើយពីពិធីកររូបសង្ហា និងជាអតីតតារាកំប្លែង គឺ នាយព្រែក ដែលបច្ចុប្បន្ននេះលោកកំពុងតែកសាងកេរ្តិ៍ឈ្មោះជាមួយយាយយ៉យ ដែលជាម្តាយ មកទល់ពេលនេះ ប្រជាប្រិយភាពរបស់ ពិធីកររូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ប្រិយមិត្តទូទៅ ហើយ នាយព្រែក ក៏តែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។

ជាក់ស្តែង ខណៈថ្មីៗនេះលោកបានទម្លាយវីដេអូចម្រៀងមួយដែលធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងវត្តមានតារាផ្សេងៗទៀត កាលពីជិត ១៨ឆ្នាំមុន។

នៅក្នុងវីដេអូចម្រៀងនេះគេឃើញថាមានវត្តមាន តនាយព្រែក កញ្ញា សុភ័ក្រ កុសុម៉ា អ្នកនាង ឡោម លក្ខិណា និងអ្នកនាង លី ច័ន្ទសីហា ស្ថិតនៅក្នុងវ័យកុមារភាពដែលមានសមត្ថភាពច្រៀង រាំ សម្តែងមិ បានយ៉ាងរលូនផងដែរ។ បើយោងតាមគណនីហ្វេសប៊ុករបស់នាយព្រែកបានបញ្ជាក់ថា “សុំផុសទុកជាអនុស្សវរីយ៌ហើយណា អរគុណដល់ផេក រស្មីនាគមាស ដែលបានយកវីដេអូដែលខ្ញុំមិនដែលបានឃើញជិត18ឆ្នាំហើយ មកបង្ហាញ …! រូបពិតសំលេងពិតណាបងប្អូន កុំខ្លាចអី  កុសុម: លីច័ន្ចសីហា ទ្បោមលក្ខិណា”៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖