ស្មានតែអាយុ១៨ឆ្នាំ តែធាតុពិត អ៊ីវ៉ា មានអាយុច្រើនហើយ និងប្រកែកមិនទាន់គិតគូររឿងស្នេហា ព្រោះហេតុផលមួយនេះ….(មានរូបភាពច្រើន)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ហើយថា កញ្ញា អ៊ីវ៉ា ដែលជាតារាចម្រៀងស្រីម្នាក់ ប្រចាំផលិតកម្ម សាន់ដេ ដែលមានទឹកដមសម្លេងពិរោះរណ្តំចិត្ត ជាពិសេសបទកំសត់ និងមនោសញ្ចេតនា បទចម្រៀងនីមួយៗសុទ្ធសឹង ទទួលបានការគាំទ្រពីសំណាក់ពីមហាជន ទាំងក្នុងស្រុកនិង ក្រៅស្រុក ប៉ុន្តែមួយរយៈនេះ ហាក់បីស្ងាត់ពីវិស័យសិល្បៈ មិនទាន់ឃើញចេញបទចម្រៀងថ្មីក៏ពិតមែន ប៉ុន្តែបទចម្រៀងចាស់ៗរបស់ អ៊ីវ៉ា នៅតែមានឮគ្រប់កន្លែងចាក់ស្តាប់កម្សាន្ត។

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលរូបសម្រស់របស់ កញ្ញា អ៊ីវ៉ា វិញ ទោះបីជាអាយុកើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានវ័យ ២៧ឆ្នាំហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺសម្រស់របស់ អ៊ីវ៉ា នៅតែក្មេងដដែលគឺមិនមានអ្វីប្រែប្រួលខ្លាំងណាស់ណានោះទេ សាច់នៅតែសចាំង ទោះបីមិនតែងខ្លួនក៏នៅតែស្អាត ហើយជាពិសេសគឺថារាងរបស់តារាស្រីរូបនេះ នៅតែស្លីមតូចច្រឡឹងដដែល ពិតជាសូមសរសើរគាត់ខ្លាំងណាស់ពិតជាពូកែថែរាងមែន ។ 

ដោយឡែក បើក្រឡេកមកមើល រឿងរ៉ាវស្នេហាវិញ ដូចមិនទាន់លិចឮអ្វីឡើយ ដែលពីមុនធ្លាប់មហាជនសង្ស័យថា មានទំនាក់ទំនងជាមួយលោក វេហា ប៉ុន្តែបើតាមការបញ្ជាក់ពី កញ្ញា  អ៊ីវ៉ា វិញ គឺគ្រាន់តែជាមិត្តភក្ភិធម្មតានោះទេ គ្មានអ្វីលើកពីមិត្តភក្ភិឡើយ។ 

បើតាមសម្តីកញ្ញា អ៊ីវ៉ា បាននិយាយទៅកាន់មិត្តភក្ភិ នាងមិនខ្វះមនុស្សប្រុសសុំស្រលាញ់នោះទេ តែនាងសុំទុកពេលវេលាជាអ្នកកំណត់ ណាមួយត្រូវសម្រុកធ្វើការ​ងារលើអាជីពសិល្បៈ និងក្តោបមុខជំនួញរបស់ខ្លួនឲ្យបានជោគជ័យ៕ សូមទស្សនារូបភាពខាងក្រោមនេះ