Mbappe ពីអ្នកគាំទ្រតាំងពីក្មេងក្លាយជាគូរប្រកួតប្រជែង និងRonaldo នៅក្នុងជំនួបពានរង្វាន់ EURO យប់មិញ ព័រទុយហ្គាល់ និងបារាំង…
សីហា
-

កីឡា៖ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៤ នៅក្នងជំនួបពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអ៊ឺរ៉ុប EURO ដោយក្រុមជម្រើសជាតិបាល់ទាត់ព័រទុយហ្គាល់ ត្រូវប៉ះនិងក្រុមជម្រើសជាតិបារាំង ជាលទ្ធផល២-២ ។ប៉ុន្ដែអ្វីដែលចម្លែកនោះគឺកីឡាករសញ្ជាតិបារាំង Mbappe បានធ្វើការប្រកួតយ៉ាងស្វិតស្វាញជាខ្លាំងនៅក្នុងជំនួបមួយបាល់ទាត់មួយនេះជាមួយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristaino Ronaldo ដែលជា Idol ដែលខ្លួនបានធ្វើការគាំទ្រតាំងពីកុមារភាព។

បន្ទាប់ពីការប្រកួតចប់សព្វគ្រប់ ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Kylian Mbappe បានជួបជាមួយប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ជាថ្មីម្ដងទៀត ដោយពួកគេធ្វើការជជែកកម្សាន្ដសប្បាយជាមួយគ្នា ដោយមិននឹកស្មានថានិងត្រូវមកលេងប៉ះIdol របស់ខ្លួនជាថ្មីសោះនោះឡើយ។

ក្រោយពីបញ្ចប់ការប្រកួតរវាងក្រុមទាំងពីរសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប បានចែករំលែកនូវរូបភាពរបស់កីឡាការ Ronaldo ជាមួយនឹងកីឡាករវ័យក្មេង Mbappe កាលពី៨ឆ្នាំមុននៅក្នុងឆ្នាំ២០១៣ ដែលថតដោយប្រព័ន្ធផ្សព្វផ្សាយបារាំង កំលុងពេលដែល Ronaldo ចុះកិច្ចកុងត្រាជាមួយនឹងក្លឹប Monaco និងបានបង្ហាញរូបកីឡាករCristiano Ronaldo ជាច្រើនដែល Mbappe បានបិតនឹងជញ្ជាំងរបស់ខ្លួន ដោយបានចាត់ទុក Ronaldo គឺជាកីឡាករមួយរូបនៅក្នុងដួងចិត្ដរបស់ខ្លួន៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Sanook