នៅក្នុងព្រៃយូរពេក កូនជ្រូកព្រៃនេះចង់មកជិះរថភ្លើងម្ដង ថែមទាំងបានដណ្ដើមកន្លែងអង្គុយពីអ្នកដំណើរថែមទៀតផង….(មានវីដេអូ)
សីហា
-

ហុងកុង៖ យោងតាម SCMP កូនជ្រូកព្រៃមួយក្បាលបានធ្វើដំណើរតាមរថថភ្លើងប្រហែលជា២ម៉ោងនៅលើរថភ្លើង ដោយត្រូវបានគេមើលឃើញថាវាកំពុងវង្វេងចូលស្ថានីយ៍ Quarry Bay MTR នៅម៉ោងប្រហែល ៣ និង ៥៥ រសៀលមុនពេលឡើងជិះរថភ្លើងមួយ ដោយបុគ្គលិក MTR ជាច្រើននាក់បានព្យាយាមដេញចាប់វា ប៉ុន្តែបានបរាជ័យ ដោយអនុញ្ញាតឱ្យកូនជ្រូកនោះចុះចតនៅចំណុចប្តូរខាងជើងរថភ្លើង។ ភ្លាមនោះកូនជ្រូកបានឡើងជិះរថភ្លើងមួយទៀតហើយបានលោតខ្លួន ទៅដេកលើកៅអីរបស់រថភ្លើង ។

រថភ្លើងបានផ្លាស់ប្តូរចំណត ហើយបានឆ្ពោះទៅកាន់ចំណត Tseung Kwan O ដោយមានមន្រ្តីមកពីនាយកដ្ឋានកសិកម្មជលផលនិងអភិរក្ស (AFCD) កំពុងរង់ចាំទទួលកូនជ្រូកមួយក្បាលនេះផងដែរ។

រូបថតនិងវីដេអូនៃហេតុការណ៍នេះបានរីករាលដាលពាសពេញបណ្ដាញសង្គមអ៊ីនធើណែតដែលសត្វជ្រូកអាចត្រូវបានគេមើលឃើញថាវាកំពុងជិះរទេះភ្លើង ជាមួយអ្នកដំណើរដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការទស្សនាទីក្រុងចំពោះដំណើរកំសាន្តរបស់វាមួយនេះ។

ជាមួយគ្នានេះអ្នកនាំពាក្យរបស់ AFCD បាននិយាយថាសត្វជ្រូកព្រៃនេះមិនបង្កការរំខានដល់សេវាកម្មណាមួយនោះឡើយ ជាពិសេសមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដោយសារវានោះទេ ហើយម្យ៉ាងទៀតត្រូវបានគេដោះលែងវិញចូលទៅក្នុងឧទ្យានប្រទេសវិញហើយ៕


សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ WOB