ក្តៅៗ ! ទីបំផុតពេលនេះ តារាសម្តែងលោក អេដវីន ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនហើយ គឺដោយសារ….
ស៊ីហៀង
-

ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ អ្នកនាង សុទ្ធ បញ្ចកា បានសរសេរខ្លឹមសារទាំងស្រុង ដូច្នេះថា ៖ ឈឺ អត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែលឈឺបំផុតគឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លា   ប់ មនុស្សដែលខ្ញុំស្រឡាញ់បំផុតលើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នាបែរជាហ៊ានលើកដៃវា  យ  ខ្ញុំដូចសត្វធាតុ ។

ប៉ុន្មានថ្ងៃកើតហេតុភ្លាម សុំពិតជាមិនចង់យករូបបែបនេះយកមកផុសទេ ព្រោះពេលចង់សរសេរហើយ សូមសរសេរទៅមុខអត់រួចទេព្រោះបេះដូងខ្ញុំឈឺខ្លាំងទឹកភ្នែកសុំហូរខ្លាំងទប់មិនជាប់ទេ ។

សារបិទភ្នែកស្រមៃមើល សាកស្រមៃមើល ពេលដែលគេបិទទ្វារ មិនឲ្យអ្នកណាចូលមកជួយហើយដកខ្សែក្រវាត់ទំហំប៉ុន៣ម្រាមដៃ វា  យ  ក្បាលខ្ញុំប្រហែល១០ដង វា   យយកវា  យយកមិនដកដៃ ។ ពេលនោះ ខ្ញុំឈឺពេកក៏យកដៃរងហើយគេមិនឈប់ទេគេមកវាយខ្លួនខ្ញុំថែមគ្រប់កន្លែងរហូតខ្ញុំរត់ទៅ កន្លៀតពួនលើកដៃសំពះគេ «បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ ម៉េចបងមិនជឿអូន»

តែគេមិនឈប់ដដែលគេវា   យយកវា  យយកទៀតរហូតខ្ញុំគាំង សុំស្ទះ គេក៏ឈប់មួយភ្លែតហើយគេ មកបោ  ចសក់ខ្ញុំទម្លាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំបោកទៅនឹងជញ្ជាំងមួយទំហឹងខាងក្រោយ ហើយគេចាប់បោ  កខ្ញុំខ្ទប់លើកឥដ្ឋហើយខ្ញុំនៅតែយំសំពះអង្វរគាត់ «បងអើយឈប់ទៅអូនឈឺណាស់តែគេមិនស្ដាប់នៅតែដដែល» វាយរហូត ខ្ញុំស្រងល់ ក្រោយមកគេក៏ចាប់អូសខ្ញុំឡើងម៉ូតូទៅផ្ទះខ្ញុំមួយទៀតដែលកូនខ្ញុំនៅទីនោះ ។

សូមនិយាយប៉ុណ្ណឹងចាំអារម្មណ៍ស្ងប់បន្តិចចាំពន្យល់សា  ច់រឿងហេតុអ្វីទៅជាអញ្ចឹង ហើយពេលនេះសុំគ្រាំក្នុងក្បាល ខ្ញុំយប់ឡើងឈឺរហូតយំ គេងមិនលក់២ថ្ងៃហើយ ។ 

ជាក់ស្តែងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនបញ្ជូន លោក អេន វីន បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រងចាំការចាត់ការតាមផ្លូវច្បាប់តែប៉ុណ្ណោះ ៕