មិនងាយជួបទេ ! ភ្ញៀវទិញកាហ្វេ អស់តែ ១៧,០០០រៀល តែច្រឡំបា ​​ញ់​លុយឲ្យ ១៧,០០០ដុល្លារ ចុងក្រោយស្រាប់តែ…
ស៊ីហៀង
-

កម្សាន្ត៖ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកមួយមានឈ្មោះថា ៖ Horn Tu បានបង្ហោះរៀបរាប់ដូច្នេះថា ៖ ខ្ញុំសូមរៀបរាប់លំអិតរឿងព្រឹកមុិញបងមកញាំកាហ្វេហើយគាត់ផ្ញើរច្រលំលុយដុល្លា 17000$ ក្រែងអ្នកខ្លះគាត់គិតថាខ្ញុំសម្តែង អោយគេចាប់អារម្មណ៍ ៖ មិនដែរចង់ល្បី បើចង់ល្បីផុសក្នុង pag coffee របស់ខ្ញុំបាត់ហើយបាទ 

ពីតំបូងបងប្រុស គាត់ជិះ pass app មក ហើយគាត់អត់មានលុយរាយអោយពូ pass app ព្រោះគាត់មានតែលុយដុល្លាក្រដាស់ 10$ ហើយពូ pass app ក៏គាត់អត់មានលុយអាប់ដែរ ចឹងបងប្រុសគាត់ក៏ កុម្មង់ ice Latte 1កែវ ហើយអោយលុយខ្ញុំមុនដើម្បីយកលុយអាប់អោយពូ pass app តែព្រឹកពេកខ្ញុំមិនទាន់លក់បានលុយសំរាប់អាប់អោយគាត់ទេ ពេលនុងខ្ញុំក៏សួរបងប្រុស pass app អស់ប៉ុន្មាន ?

 គាត់ថា 12000រៀល ខ្ញុំក៏ថាចឹងបងយកលុយខ្ញុំសិនទៅ 12000រៀល អោយពូសិនទៅ ហើយមុិចៗចាំបងបាញ់ ABA អោយខ្ញុំក៏បាន ។ គាត់ក៏ញាំកាហ្វេ ជាមួយបាយប្រអប់គាត់យកមក ញាំហើយគាត់ក៏អោយខ្ញុំគិតលុយសរុប ( ពូ pass app 12000រៀល + កាហ្វេ 5000រៀល = 17000រៀល តែគាត់ច្រលំផ្ញើរលុយដុល្លា17000$ មក ហើយគាត់សួរខ្ញុំថាបានឃើញលុយហើយឫនៅ? 

ខ្ញុំឆ្លើយតប ... ទូរស័ព្ទខ្ញុំនៅក្នុងហោ់ប៉ាវខោ ចាំខ្ញុំឆែកមើលសិនបង ដល់ខ្ញុំបានឆែកមើលហើយមិនចាប់អារម្មណ៍ក៏ឆ្លើយតបទៅគាត់ ឃើញហើយបង តែខ្ញុំឆ្ងល់លុយខ្មែរណាចេញជា USD 17000 គាត់ក៏ដើរចេញទៅ ខ្ញុំក៏សួរគាត់ បង បង បងផ្ញើរលុយមកច្រើនម្លេះ ? គាត់ក៏ឆែកមើលហើយ ក៏លាន់មាត់ថា អូ៎ !!! ខ្ញុំច្រលំ ខ្ញុំសូមទោស តើបងផ្ញើរមកវិញបានទេ ? ខ្ញុំថាបងកុំភ័យ មិនមែនជាលុយរបស់ខ្ញុំ ខ្ញុំមិនទទួលយកទេ  ហើយខ្ញុំក៏ transfer ត្រលប់ទៅគាត់ភ្លាមៗ 

តែមិនចេញ ព្រោះ app ABA តម្រូវអោយ បំពេញលេខកូដសម្ងាត់ ប្រហែលមកពីលុយច្រើនពេកទេដឹង ? ខ្ញុំមិនដឹងបំពេញយ៉ាងមុិច ក៏បញ្ចូលលុយ cellcard 2$ ដើម្បីខលសួរពត៍មានពីបុគ្គលធនាគា ABA ហើយក៏បានផ្ញើរចេញអោយគាត់វិញគ្រប់ចំនួន 17000$  ( អំពើល្អអាចដុះលូតលាស់បានគ្រប់ទីកន្លែង ចំណែកអំពើអាក្រក់វិញអាចដុះបានតែកន្លែងអាក្រក់ប៉ុណ្ណោះ ) សុខចិត្តក្រ ក៏មិនយករបស់គេ  ខ្ញុំមិនបកស្រាយទៀតឡើយ ទុកអោយពេលវេលាជាអ្នកឆ្លើយតបអោយខ្ញុំទៅចុះ ! សូមអរគុណ ៕