កាន់តែអាណិត! ក្រោយពីមានអ្នករិះគន់ច្រើន បញ្ចកា បានរៀបរាប់យ៉ាងច្បាស់ៗ ថែមទាំង តបទៅអ្នកដែលនិយាយអាក្រក់ៗពីខ្លួនថា….
សីហា
-

ប្រិយមិត្តខ្លះបានជ្រាបហើយថា កាលពីពេលថ្មីៗនេះចំណងស្នេហ៍រវាងលោក យឹត មាសឧស្សាហ៍ ហៅ អេដវីន និងអ្នកនាង សុទ្ធ បញ្ចកា ហៅ Panhchaka June ប្រហែលជាដើរដល់ផ្លូវបញ្ចប់ហើយ បន្ទាប់ពីជួបរឿងរ៉ាវរកាំរកូសរហូតដល់ថ្នាក់លោក អេដវីន បានវាយទៅសង្សារខ្លួនបណ្តាលឲ្យមានរបួសយ៉ាងដំណំ ហើយកាលពីថ្មីៗនេះ លោក អេដវីន បានរត់ចោលពិភពសិល្បៈចូលក្នុងវត្តកោរសក់បួសជាលោកសង្ឃតែម្ដង ។

យ៉ាងណាមិញ​ អ្នកនាង សុទ្ធ បញ្ចកា ក៏បានសរសេរសាររៀបរាប់យ៉ាងវែងអន្លាយទៅកាន់អ្នកដែលរិះគន់ខ្លួនថា ឃើញពត៏មានខ្លះនៅចុះពីខ្ញុំ តែនិយាយនេះមិនមែនបានន័យថាខឹងទេ តែខ្ញុំអន់ចិត្តនឹងនាក់ comment ជេផង ដៀលផង សុទ្ធតែ មីនេះរឿងរហូត  បើចិត្តមិនដាច់ post ធ្វើអី  មីនឹង បំពុលសង្គម  មីនឹងឃើញឈឺៗ ដល់ម៉ានថ្ងៃដើរលេងធម្មតាបាត់មីនឹង ចេះចុះ គ្របបែបយ៉ាង !ហេតុអី បាន post ពេលមានរឿង?ព្រោះសមយ័នេះ ចំណាត់ការដែរលឿនបំផុត គឺក្នុង FB សមយ័នេះនាក់ណា ក៏មាន Acc FB រៀងខ្លួន នាក់ណា ក៏ប្រើវាដើម្បី ផលប្រយោជន៏រៀងខ្លួន នាក់ខ្លះរកសុី នាក់ខ្លះបំបាត់អប្សុក នាក់ខ្លះដើម្បីសង្គម! តែក្រោយមកហេតុអី ក៏ធ្វើធម្មតា នៅអាណិត នៅស្រណោះ 

ព្រោះ រយះពេលដែរស្រលាញ់គ្នា 2 ឆ្នាំ 5 ខែ មួយឆ្នាំជាងដំបូង គាត់ខូច ញុំខិល តែដល់ពេលយើងរក ចំនុចកែគ្នាឃើញ ចង់សាងគ្រួសារច្បាស់លាស់ យើងក៏កែដើម្បីគ្នារហូត មួយឆ្នាំក្រោយមិនដែរមានបញ្ហាសោះ យ៉ាងច្រើន អន់ចិត្តគ្នាតិចតួច អត់និយាយគ្នាតែ3 ថ្ងៃក៏ធម្មតាវិញ តែទើបរឿងប៉ុន្មានថ្ងៃមុន ដោយសារការប្រច័ណ្ឌខ្វះការពិចារណា ទើបយើងមានរឿងនេះ

ហេតុអី ឃើញមានបញ្ហាហើយ ក៏ដើរលែងដូចធម្មតា ដូចគ្មានរឿងកើត?.... ហេតុអី .... ព្រោះខ្ញុំជាស្រីម្នាក់ដែរមិនទំរុន មិនទន់ជ្រាយ មិនទេរ តាមបញ្ហា ហើយអ្វី ដែរជាបញ្ហាសំរាប់ជីវិតរបស់ខ្ញុំ ខ្ញុំតែងតែ ប្រាប់ខ្លួនឯងថា “ រឿងល្អកើតមក វាតែងតែមានរឿងអាក្រក់មកតាមក្រោយ ហើយរឿងអាក្រក់កើតមកវាតែង តែមានរឿងល្អកើតមកតាមក្រោយ “

ខ្ញុំតែងជាមនុស្ស ដែរមិនចេះគុំគួន មិនចេះចងគំនុំ ហើយតែងតែមិនដែររំលឹករឿងដែរមិនល្អដែរកើតឡើង ! អភ័យទោស គឺជាថ្នាំមួយ ដែរល្អបំផុត សំរាប់ សុខភាពផ្លូវចិត្ត!

តែបើអោយយកវិញ សុំប្រាប់ថា វាពិបាកណាស់ នូវការនឹកឃើញ ទិដ្ធភាព បែបនោះ តែដោយសារអនុស្សាវរី មនោសញ្ចេតនា ចិត្តជាស្រី តើនាក់ណា អាចឈរមើលមនុស្សខ្លួនឯងស្រលាញ់ ពិបាក នៅនឹងភ្នែក ! កុំថាឡើយស្នេហា តែនាក់ ស្គាល់គ្នាធម្មតា ក៏ខ្ញុំតែងតែជួយ ហើយនៅខ្វល់ខ្វាយ ពីនាក់នោះដែរ!

ពៀររំងាប់ដោយការមិនចងពៀរ! ខ្ញុំធ្លាប់ចងពៀរគេម្នាក់ហើយ វាគ្មានបានអីមកវិញទេ វាមានតែភ្លើងជាប់ខ្លួន តែពេលខ្ញុំទំលាក់ចុះ ខ្ញុំរាប់អានជាមួយ Ex មុនខ្ញុំធម្មតា ពីពេលនោះមកជីវិតញុំជួបតែរឿងល្អ វាមកចង្រៃអី អាយប់នឹង មកទក់សាច់អីណា៕