ដៃឪពុកប្រឡាក់ប្រេងម៉ាស៊ីនជានិច្ច ត្រឹមជាអ្នកប៉ះកង់ តែអាចបំពេញបំណងកូនៗ រៀនបានខ្ពង់ខ្ពស់ ថែមទាំងចិញ្ចឹមកូនរហូតដល់….
សីហា
-

គេ​តែង​និយាយថា គ្មាន​ការងារ​អ្វី​ពិបាក​ជាង​ធ្វើ​ឪពុក​-​ម្តាយ​គេ​ឡើយ តែ​ទោះបីជា​ការងារ​នេះ​វា​ពិបាក​ប៉ុនណា នឿយហត់​យ៉ាងណា ត្រូវ​រង​នូវ​ការឈឺចាប់​យ៉ាងណា ហើយ​ត្រូវ​ញាំញី​ដោយ​ទុក្ខវេទនា​យ៉ាងណា ឬ ត្រូវ​សម្រក់​ទឹកភ្នែក​យ៉ាងណា ក៏​ម៉ែ​-​ពុក​នៅតែ​អាច​ធ្វើបាន​ដើម្បី​កូន គឺ​មិន​រួញរា​ឡើយ ព្រោះ​ម៉ែ​-​ពុក​សប្បាយចិត្ត​ពេល​មានកូន​នៅក្បែរ ។ 

ឪពុកម្តាយ​តែង​ទុក​កូនៗ​ជាមុន​ស្ស​ទីមួយ និង ស្រឡាញ់​កូនៗ​គ្មាន​លក្ខខណ្ឌ ពេលខ្លះ​ទោះបីជា​មិន​បង្ហាញ​ចេញមក​ខាងក្រៅ​ពិតមែន ប៉ុន្តែ​តាមរយៈ​កាយវិការ​គឺ​បានបញ្ជាក់​យ៉ាងច្បាស់ ដែល​អ្នកជា​កូនៗ​អាច​សង្កេត​បាន នោះ​អ្នកនឹង​ដឹងថា​ឪពុកម្តាយ​អ្នក​ស្រឡាញ់​អ្នកខ្លាំង​កម្រិតណា ។​

យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Ratana Ke ដែលជាកូនបានបង្ហោះសាររៀបរាប់ពីទឹកចិត្តឪពុកដែលមានចំពោះកូន រហូតដល់កូនមានថ្ងៃនេះ “ដៃឪពុកខ្ញុំមិនស្អាតដូចគេ តែងប្រលាក់ដោយប្រេងម៉ាស៊ីនជានិច្ចស្បែកឪពុកខ្ញុំមិនសស្អាតទេមុខ និងដៃជើងគាត់សំបូរតែស្លាកស្នាមរបួសចាស់ដែលបន្សល់ពីគ្រោះថ្នាក់ពីការងារជាងរបស់គាត់ ខ្ញុំមិនដែលលឺគាត់រអ៊ូរថាហត់ លំបាក ព្រោះគាត់ជាឪពុកដែលមានកូន9នាក់ក្នុងបន្ទុក ហើយអោយកូនៗបានរៀនខ្ពស់ខ្ញុំមិនដែលខ្មាស់គេទេជាកូនអ្នកប៉ះកង់ទេ វាជាមោតនភាព ដែលឪពុកម្តាយយើងក្រហើយ អាចអោយយើងរៀចប់ដុកទ័របានទៀត”។

​នៅមាន​ជាច្រើន​ទៀត​ដែល​ឪពុកម្តាយ​តែងតែ​ធ្វើ​សម្រាប់​កូន​តាមរយៈ​កាយវិការ ដោយ​ទាំងអស់នោះ​សុទ្ធតែ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ពេញ​បេះដូង​របស់គាត់ ចំពោះ​កូនៗ ។ ចូល​ចាំ​ថា ឪពុកម្តាយ​ស្រឡាញ់​កូន​គឺ​គ្មាន​លក្ខខណ្ឌ​ទេ ដូច្នេះ​ចូរ​ស្រឡាញ់​ម្តាយ​អ្នក​ឱ្យបាន​ច្រើន និង នាំ​ភាពសប្បាយ​រីករាយ​ឱ្យបាន​ច្រើន​ដូចគ្នា​ដែរ ៕

អត្ថបទដោយ៖ ចិត្តា ខ្មែរញ៉ូវ