មិនដែលជួប! គូរស្វាមីភរិយាថ្មីសម្រេចចិត្ដយកក្ដាមមឈូសធ្វើជាសាក្សីនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ដោយសារតែ
សីហា
-

ថៃ៖ គូរស្នេហ៍ជនជាតិថៃមួយគូរសម្រេចចិត្ដយកក្ដាមមឈូសពណ៌សធ្វើជាផ្ទៃខាងក្រោយជំនួសឲ្យផ្ទាំងក្រណាត់ដែលមានភ្ជាប់នូវពាក្យសេរីសួស្ដី និងនាមត្រកូលរបស់កូនកម្លោះនិងកូនក្រមុំ ជាពិសេសធ្វើជាសាក្សីនៃក្ដីស្រលាញ់របស់ពួកគេទាំងពីរនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍ថែមទៀតផង។

បើយោងតាមគណនីហ្វេសប៊ុករបស់ជាងថតរូបម្នាក់ដែលថតរូបឲ្យគូរស្នេហ៍ខាងលើមានឈ្មោះ Kan Pho To បានបង្ហោះរូបអាពាហ៍ពិពាហ៍របស់គូរស្នេហ៍មួយគូរនៅលើបណ្ដាញសង្គមអ៊ីនធើណេតអំពីរូបភាពផ្អែមល្អែម និងរូបភាពចម្លែកៗជាច្រើន ដែលមានក្ដាមមឈូសអមជាមួយ។ នៅក្នុងចំណងជើងនៃការផុសរូបរបស់លោកបានសរសេរថា “ ដោយសារតែការងារជាអ្នកធ្វើជាជាងមឈូសទើបធ្វើឲ្យពួកគេបានជួបគ្នា និងបានរៀបការជាមួយគ្នា ហេតុដូច្នេះហើយ ទើបធ្វើឲ្យគូរស្នេហ៍ទាំងពីរសម្រេចចិត្ដយកកា្ដមមឈូសធ្វើជាសាក្សីនៃក្ដីស្នេហ៍ ជាពិសេសពួកគេក៏បានឲ្យខ្ញុំដែលជាជាងថត យកផ្ទៃនៃក្ដាមមឈូសធ្វើជាផ្ទៃនៃរូបថតរបស់ពួកគេផងដែរ ” សូមជួយស៊ែរផងអ្នកទាំងអស់គ្នា តើអ្នកមានអារម្មណ៍ដូចម្ដ៉េចដែរ អាចខមិនប្រាប់ខាងក្រោមរូបភាពរបស់គូរស្នេហ៍មួយគូរនេះបាន” ។

ក្រោយពីឃើញនូវរូបភាពដ៏ចម្លែកនៃគូរស្នេហ៍មួយគូរនេះនៅលើបណ្ដាញសង្គមដែលធ្វើឲ្យមានការផ្ទុះនៅការស៊ែរតៗគ្នាជាច្រើន អ្នកកាសែតក៏បានធ្វើការទាក់ទងនឹងម្ចាស់គណនីដែលជាជាងថតខាងលើដោយបានសួរថា តើមាននូវកិច្ចព្រមព្រៀងណាមួយដែរឬទេនៃការថតរូបអាពាហ៍ពិពាហ៍បែបនេះ តើម្ចាស់សាម៉ីខ្លួនជាអ្នកផ្ដួចផ្ដើមមែនដែរឬទេ? តើវាត្រឹមត្រូវនិងមានការសមស្របទៅនឹងប្រពៃណីនៃអាពាហ៍ពិពាហ៍ថៃពីសំណាក់គ្រូបាអាចារ្យឬយ៉ាងណា?

ជាងថតនោះមិនបានរៀបរាប់ប្រាប់អ្នកកាសែតនោះឡើយព្រោះតែគេមិនច្បាស់ក្នុងចិត្ដ ទើបសម្រេចផ្ដល់ជាព័ត៌មាននឹងទីតាំងដែលគូរស្នេហ៍ទាំងពីរនេះប្រារព្វនូវពិធីអាពាហ៍ពិពាហ៍ទៅអ្នកកាសែតនោះវិញ។ ក្រោយពីបានទៅដល់ទីតាំងខាងលើនៅក្នុងភូមិ Nong Yao សង្កាត់ Phanom Sarakham ខេត្ដ Chachoengsao អ្នកកាសែតបានធ្វើការសម្ភាសន៍គូរស្នេហ៍មួយគូរនោះ ដោយលោក Chakkrit Namwiset អាយុ២៣ឆ្នាំជាកូនកម្លោះបាននិយាយថា “ គាត់និងភរិយារបស់លោកឈ្មោះ Pornthicha Ruangram អាយុ១៦ ពួកគេទាំងពីរបានធ្វើការផ្លាស់ប្ដូរទីលំនៅពីស្រុកកំណើត ដោយរូបលោកមកពីខេត្ដ Maha Sarakham និងភរិយារបស់គាត់មកពីខេត្ដ Nakhon Ratchasima” ។

ពួកគេទាំងពីរបានមកធ្វើជាកម្មករធ្វើការនៅក្នុងរោងចក្រផលិតមឈូសមួយនេះ ដោយរូបលោកជាអ្នកធ្វើជាជាងតំឡើងក្ដាមមឈូស ក្រោយពីធ្វើការបានប៉ុន្មានថ្ងៃនៅកន្លែងការងារពួកគេទាំងពីរក៏បានរាប់អានសេពគប់គ្នាជាមិត្ដ ដោយបានធ្វើការនៅក្នុងរោងចក្រនេះប្រហែលជា២ឆ្នាំមកហើយ រយះពេលដប់ខែបន្ទាប់ពួកគេទាំងពីរក៏បានសម្រេចចិត្ដសាងគ្រួសារជាមួយគ្នា ដោយនិយាយថា “អ្នកដទៃគេអាចមើលឃើញថាមឈូសគឺជាវត្ថុដែលមិនល្អ ប៉ុន្ដែសម្រាប់លោកវាគឺជាវត្ថុដែលមានលក្ខណះពិសេសសម្រាប់រូបលោកនិងភរិយា ព្រោះជាទីនៃការផ្ដើមស្នេហ៍របស់លោក ហេតុដូច្នេះហើយទើបសម្រេចចិត្ដយកក្ដាមមឈូស ធ្វើជាសាក្សីនៃក្ដីស្នេហា និងបានយកវាធ្វើជាផ្ទាំងនៃរូបថតអាពាហ៍ពិពាហ៍ដ៏ពិសេសមួយ ហើយយើងគិតថាវាក៏មិនបានធ្វើឲ្យមានផលប៉ះពាល់ទៅដល់ប្រពៃណី និងរឿងអាក្រក់មួយណាផងដែរ ”៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ Siamrath.th