សារដាស់តឿន ! នារីម្នាក់នេះឆ្លងកូវីដ១៩ ហើយគិតថាព្យាបាលនៅផ្ទះតែប៉ុន្មានថ្ងៃនិងធូរស្បើយហើយ ចុងក្រោយខុសពីការគិតស្រាប់តែ…
ស៊ីហៀង
-

សំណេរពីអ្នកជំងឺកូវីដ១៩ ម្នាក់ ៖ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកជំងឺកូវីដ១៩ម្នាក់ដែលមានហ្វេសប៊ុកឈ្មោះ « Sodenyta Nuon » បានរៀបរាប់ថា៖ ដោយសារមានប្រអប់​សារ​សួរ​សុខ​ទុក្ខ​ច្រេីនខ្ញុំឆ្លេីយមិនអស់ទេចឹងសុំឆ្លេីយជារួមនៅទីនេះ​ 

ខ្ញុំឈឺកូវិត១៣ថ្ងៃ​ហើយ​ថ្ងៃទី១ដល់ថ្ងៃទី​១០ខ្ញុំ​បាន​ស៊ូ​នឹង​វានៅ​ផ្ទះ​ស៊ូឡេីងលែងទៅមុខដល់យប់ថ្ងៃពុធកណ្តាលអាឬ្រាតខ្ញុំស៊ូមិនបានទៀតទេខ្ញុំធ្វេីទុក្ខខ្លាំងណាស់ដង្ហក់ដកដង្ហេីមមិនដល់គ្នាខ្លាំង​ដល់ថ្នាក់ផ្តាំលាប្តីក៏មាន​វាកេីតមកចឹងយូរថ្ងៃដែរហេីយតែខ្ញុំចេះតែទ្រាំទៅនឹកឃេីគេថាយេីងក្មេងចឹងតែពីរអាទិត្យអីធូរហេីយ​រហូតដាច់

ចិត្តខលហៅambulance បុិមិនទាន់គេដាក់អុកសុីហ្សែនអោយរហូតតាំងពីក្នុងឡានមកដល់ពេទ្យគេមេីលយេីងគ្រប់មុខតាមផ្នែកក្នុងខ្លួនទាំងអស់គឺឃេីញថាខ្ញុំរលាកសួតធ្ងន់ធ្ងរ( lungebetændelse af covid )នឹងសំពាធឈាមចុះខ្លាំង​ឡូវខ្ញុំ​បាន​នៅ​ពេទ្យ​ពីរយប់ពីរថ្ងៃហេីយអាករះល្អជាងនៅផ្ទះច្រេីនមិនសូវធ្វេីទុក្ខ​ដូច​នៅ​ផ្ទះតែខ្ញុំមិនអាចអត់អុកសុីហ្សែនបានទេសូម្បីតែចូលបន្ទប់ទឹកគឺរូបទីបី​ មានពីរសំរាប់នៅលេីគ្រែនឹងមួយទៀតយួរតាមខ្លួន​ ហេីយបេីម្ជុលវិញចាក់សុះសាច់អស់ហេីយឡូវខ្ញុំ

បានធូរច្រេីនហេីយប្រហែល៣០ទៅ​៤០%ហេីយ​សង្ឃឹមថាបាន​ទៅជួបគ្រួសារវិញឆាប់ៗ ហេីយ​អរគុណ​ប៉ាម៉ាក់បងប្អូនញាតិមិត្តទាំងអស់ដែរបានបារម្ភនឹងសួរសុខទុក្ខរហូតអ្នក​ទាំង​អស់​គ្នា​ជាកំលាំងចិត្តដ៏ធំអោយខ្ញុំស៊ូ​តតាំង​នឹងជំងឺនេះ ៕