កាន់តែព្រួយចិត្ត ! បន្ទាប់ពីជួបលោកយាយ សំណាង ហើយអ្នកមីង អុឹម ផល្លា បានរៀបរាប់ទាំងទឹកភ្នែកថា….(មានវីដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបន្ទាប់ពីមានការចុះផ្សាយនៅលើបណ្តាញសង្គមដោយបញ្ជាក់ច្បាស់ៗថាលោកយាយ ណយ សំណាង ដែលជាសិល្បករជើងចាស់មួយរូបនិងជាម្តាយបង្កើតរបស់តារាចម្រៀងប្រុសប្រចាំផលិតកម្ម M លោក វណ្ណា ស័ក្តិ បានធ្វើតេស្តរកឃើញថាគាត់បានឆ្លងជំងឺកូវីដ១៩ ទាំងពីរនាក់ ។ 

យ៉ាងណាមិញបើមើលតាមការបង្ហោះវិដេអូរបស់កូនប្រុសលោកយាយ ណយ សំណាង បានឃើញថាលោកយាយ សំណាង ហាក់បីមានអាការៈធ្ងន់ធ្ងរណាស់ ព្រោះពេលដែលគាត់អង្គុយនៅក្នុងរថយន្តសង្គ្រោះគាត់ហាក់បីដកដង្ហើមមិនដល់គ្នា និងមានលក្ខណៈហត់ៗ ។

ជាក់ស្តែងបើយោងតាមការបង្ហោះរបស់តារាសម្តែងជើងចាស់ម្នាក់ដែរគាត់មានឈ្មោះថា អុឹម ផល្លា គាត់បានរៀបរាប់ពីលោកយាយ ណយ សំណាង បែបនេះថា ៖ «ថ្ងៃនេះខ្ញុំបានជួបម៉ែ ណយ សំណាង គាត់បានឆ្លងជំងឺកូវិតគាត់នៅបន្ទប់សង្រោះបន្ទាន់ ឣាការះគាត់ធ្ងន់ជាងខ្ញុំសូមឣោយទេវតាតាមថែរក្សាគាត់ផងសូមឣោយបងប្អូនថែរក្សាសុខភាពផង »។ 

សូមប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះថាជំងឺកូវីដ១៩នេះវាមិនទាន់មានភាពអន់ថយនិងរលាយចេញពីប្រទេសកម្ពុជាយើងទេ ប្រសិនបើរបងប្អូនមានការធ្វេសប្រហេសជាមួយវាច្បាស់ណាស់វានិងឆ្លងកាលណាវាឆ្លងចូលក្នុងរាងកាយយើងហើយ វានិងទៅបំផ្លាញសួតរបស់យើង ហើយធ្វើឲ្យយើងពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតភ្លាមៗ (៣កុំ៣ការពារ) ៕ សូមទស្សនាវិដេអូខាងក្រោម៖