ព្រះអើយ! ម៉ែ ណយ សំណាង គាត់បានឆ្លងជំងឺកូវិដ១៩ គាត់នៅបន្ទប់សង្រោះបន្ទាន់ ឣាការៈគាត់ធ្ងន់ធ្ងរ កំពុងដាក់អុកស៊ីសែន…(មានវីដេអូ)
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ ម៉ែ ណយ សំណាង នៅមុននេះបន្តិច តារាចម្រៀងអតិតផលិតកម្ម M លោក វណ្ណា ស័ក្តិ ដែលជាកូនប្រុសលោកយាយណយ សំណាង បានប្រាប់សារព័ត៌មានឲ្យដឹងថា ម្តាយរបស់គាត់បានឆ្លងជំងឺកូវិដ១៩ ហើយពេលនេះឡានសង្គ្រោះបន្ទាន់កំពុងតែដឹកគាត់ទៅកាន់កន្លែងព្យាបាលនៅដឹព្រីមៀសេនធ័រសែនសុខ គាត់ស្ថាននៅឣាការះគាត់ធ្ងន់ធ្ងរណាស់ សូមព្រះជួយរក្សារគាត់ផង ឲ្យគាត់រួចផុតពីដំណាក់កាលនេះ។

យោងតាមគណនីហ្វេសប៊ុក លោក វណ្ណា ស័ក្តិ បានបង្ហោះសារថា មិនគួរណាមានបញ្ហាចឹងមកលើម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំសោះ ហេតុអ្វីទៅលោកអើញអាណិតម៉ាក់ណាស់ សូមវត្ថុស័ក្តិសិទ្ធជួយតាមថែរក្សាម៉ាក់ខ្ញុំឆាប់ជាពីរជម្ងឺនេះផង សុខចិត្តអោយខ្ញុំធ្វើអ្វីក៏បានដែរ ខ្ញុំព្រមធ្វើតាមទាំងអស់ អោយតែម៉ាក់បានជាសះស្បើយពីជម្ងឺកាចសាហាវនេះ ខ្ញុំមិនដឹងនិយាយថាម៉េចអោយត្រូវទេ គាំងអស់ហើយមានតែសុំពាក្យជូនពរពីរបងប្អូនទាំងអស់គ្នា អោយម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំបានជាសះស្បើយពីរជម្ងឺនេះផងចុះយកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ាក់ខ្ញុំអី។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះតារាសម្តែងលោកយាយ អឹុម ផល្លា គាត់បានបង្ហោះវីដេអូ និងរូបភាពរបស់ លោកយាយ ណយ សំណាង ហើយគាត់បានរៀបរាប់យ៉ាងកំសត់ថា ថ្ងៃនេះខ្ញុំបានជួបម៉ែ ណយ សំណាង គាត់បានឆ្លងជំងឺកូវិតគាត់នៅបន្ទប់សង្រោះបន្ទាន់ ឣាការះគាត់ធ្ងន់ជាងខ្ញុំ សូមឣោយទេវតាតាមថែរក្សាគាត់ផង សូមឣោយបងឣូនថែរក្សាសុខភាពផង៕